កីឡាករសញ្ជាតិក្រូអាត Ivan Rakitic បានសម្រេចចិត្តវិលត្រឡប់ទៅទឹកដីចាស់របស់គាត់គឺក្លិប Sevilla ជាផ្លូវការហើយ បន្ទាប់ពីចំណាយពេល ៦ ឆ្នាំនៅ Barcelona ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សTribuna.com បានពិនិត្យមើលតួលេខ និងកំណត់ត្រាល្អបំផុតរបស់គាត់ដោយដកស្រង់ទិន្នន័យពី WhoScored, Transfermarkt និង Opta ដែលបង្ហាញខាងក្រោម៖
លេខ ៤ ៖ វាមានន័យថា Rakitic ជាកីឡាករបរទេសទី ៤ ដែលបង្ហាញខ្លួនច្រើនជាងគេនៅ បាសេឡូណារហូតដល់ទៅ ៣១០ ប្រកួត។
លេខ ១៣ ៖ ខ្សែបម្រើរូបនេះបានឈ្នះពានរង្វាន់ចំនួន ១៣ ក្នុងកំឡុងពេលប្រកបអាជីពរយៈពេល ៦ ឆ្នាំនៅក្លិប Barcelona ។
លេខ ៣៥ ៖ ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះរកគ្រាប់បាល់បាន ៣៥ គ្រាប់សម្រាប់ក្រុមយក្សកាតាឡាន់។
លេខ ២២៦ ៖ ក្នុងចំណោម ៣១០ ប្រកួតសម្រាប់ក្រុម Barcelona ខ្សែបម្រើរូបនេះបានឈ្នះ ២២៦ ប្រកួត។
លេខ ២០១៥ ៖ Rakitic បានឈ្នះការប្រកួតកាលពីឆ្នាំ ២០១៥ ខណៈដែលគាត់បានរកគ្រាប់បាល់ បើកឆាកក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Juventus ៤ នាទីបន្ទាប់ពីការចាប់ផ្តើម។
លេខ ២៤៣៦ ៖ ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ La Liga នៅឆ្នាំ ២០១៨ នៅពេលដែលគាត់បានបញ្ជូនបាល់ច្រើនជាងកីឡាករដទៃទៀតរហូតដល់ទៅ ២៤៣៦ ប៉ះនារដូវកាលនោះ៕
ប្រភព៖ Tribuna