ជប៉ុន៖ ជប៉ុនត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យ ហើយមនុស្សភាគច្រើនតែងតែឱ្យតម្លៃ និងកោតសរសើរជាតិសាសន៍មួយនេះ ព្រោះតែពួកគេមានសុជីវធម៌ល្អ និងពោរពេញទៅដោយគុណធម៌។ បើនិយាយដល់ផ្នែកបច្ចេកវិទ្យាវិញ ប្រទេសនៅអាស៊ីមួយនេះ តែងតែបង្កើតអ្វីថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ខុសប្លែកពីគេផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែងថ្មីៗនេះ ជប៉ុនទើបដាក់ដំណើរការបន្ទប់ទឹកសាធារណៈបច្ចេកវិទ្យាចុងក្រោយ នៅឯឧទ្យានពីរកន្លែង ក្នុងទីក្រុងតូក្យូ។ បន្ទប់ទឹកថ្មីនោះ បានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាម៉្យាង ដែលគេឲ្យឈ្មោះថា «កញ្ចក់ឆ្លាត» ព្រោះជញ្ជាំរបស់វានឹងប្រែពណ៌ទៅជាស្រអាប់ នៅពេលទ្វារចាក់សោ។
ស្ថាបត្យករដែលឈ្នះពានរង្វាន់ Shigeru Ban និងជាផ្នែកមួយនៃគម្រោង បាននិយាយថា៖
ដូចច្នេះ បច្ចេកវិទ្យាថ្មី ពិតជាជួយសម្រួលដល់អ្នកប្រើប្រាស់ ហើយលើសពីនេះ នៅពេលរាត្រីពន្លឺរបស់វានឹងបំភ្លឺដល់ឧទ្យាន ប្រៀបបាននឹងអំពូលភ្លើងដ៏ស្រស់ស្អាតអីចឹងដែរ។
គួរបញ្ជាក់ថា បន្ទប់ទឹកកញ្ចក់នេះ បានរចនាឡើងដោយអ្នកច្នៃប្រឌិតឈានមុខចំនួន១៦នាក់ ដោយប្រើការរចនាកម្រិតខ្ពស់ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋអាចចូលប្រើប្រាស់បានគ្រប់គ្នា ដោយមិនគិតពីភេទ អាយុ ឬពិការភាពនោះទេ។ ហើយនៅនិទាឃរដូវខាងមុននេះ គេក៏មានគម្រោងដំឡើងថែមទៀត នៅទូទាំងសង្កាត់នោះផងដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖