ភាពតានតឹងកើនឡើងជាថ្មី​ ខណៈ​ចិននិងឥណ្ឌាចោទគ្នាទៅវិញទៅមក លើបញ្ហារំលោភបំពាន​ព្រំដែន

//s6.kh1.co/79/7916bdb76d0cb3fcbe444292665931870a0425c0.png
សង្គម

 ០១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភាពតានតឹងរវាងឥណ្ឌានិងចិនបានផ្ទុះឡើងជាថ្មីម្តងទៀត ដោយប្រទេស​នុយក្លេអ៊ែរទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមក ​លើបញ្ហា​រំលោភបំពានទឹកដីនៅតាមតំបន់ជម្លោះជួរភ្នំហិម៉ាល័យ

បរទេស៖ ភាពតានតឹងរវាងឥណ្ឌានិងចិនបានផ្ទុះឡើងជាថ្មីម្តងទៀត ដោយប្រទេស​នុយក្លេអ៊ែរទាំងពីរនេះ បានចោទប្រកាន់គ្នាទៅវិញទៅមក ​លើបញ្ហា​រំលោភបំពានទឹកដីនៅតាមតំបន់ជម្លោះជួរភ្នំហិម៉ាល័យ។ សេចក្តីថ្លែងការណ៍មួយរបស់កងទ័ពឥណ្ឌាកាលពីថ្ងៃច័ន្ទបានចោទប្រកាន់ថា ប្រទេសចិនបានអនុវត្ត "ចលនាយោធាបង្កហេតុ" នៅក្នុងតំបន់ព្រំដែនមួយ កាលពីយប់ថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីថ្លែងការណ៍បាន​ឱ្យដឹងទៀតថា កងទ័ពឥណ្ឌាបានបញ្ឈប់សកម្មភាពកងទ័ពចិននៅ​ក្បែរបឹង Pangong Tso ​ក្នុងតំបន់ Ladakh ដែលជាផ្នែក​ខ្លះត្រូវបានរំលោភបំពានដោយទាហានចិន កាលពីខែឧសភាកន្លងទៅ។ ​ដោយឡែក រដ្ឋមន្រ្តីក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់នេះ ខណៈដែលមេបញ្ជាការកងទ័ពរំដោះប្រជាជនចិនប្រចាំតំបន់​បានចោទប្រកាន់វិញថា ឥណ្ឌាកំពុងរំលោភអធិបតេយ្យភាពទឹកដីរបស់ចិនយ៉ាងធ្ងន់ធ្ងរ​ និងទាមទារឱ្យ​ឥណ្ឌាដកកងទ័ពចេញពីតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ចិន។

គួរជម្រាបដែរថា ក្រុមមន្រ្តីយោធាមកពីភាគីទាំងពីរ គ្រោងនឹងជួបប្រជុំគ្នាដើម្បីដោះស្រាយជម្លោះព្រំដែនចុងក្រោយ ដែលកើតឡើងជាថ្មីក្នុងរយៈពេលជាងពីរខែនេះ បន្ទាប់ពីទាហានឥណ្ឌាប្រមាណ ២០នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា រវាងភាគីទាំងពីរនៅជ្រលងភ្នំហ្គាវ៉ាន ក្នុងតំបន់ Ladakh ៕

ព្រំដែនជម្លោះ ឥណ្ឌានិងចិន
ព្រំដែនជម្លោះ ឥណ្ឌានិងចិន
រថយន្ដដឹកទំនិញរបស់កងទ័ពឥណ្ឌា ធ្វើដំណើរឆ្ពោះទៅតំបន់ Ladakh ​
រថយន្ដដឹកទំនិញរបស់កងទ័ពឥណ្ឌា ធ្វើដំណើរឆ្ពោះទៅតំបន់ Ladakh ​
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T