អាល្លឺម៉ង់៖ បន្ទាប់ពីដាក់សំណើសុំចាកចេញពីក្លិប Barcelona កីឡាករ Lionel Messi អាចនឹងមានភាគរយខ្ពស់ក្នុងការផ្លាស់ទៅរួមជាមួយលោក Pep Guadiola វិញនៅក្នុងក្លិប Manchester City ។ ដោយឡែកនៅក្នុងប្រទេសអាល្លឺម៉ង់វិញ មានព័ត៌មានដ៏ហួសចិត្តមួយ ពោលគឺមានអ្នកគាំទ្រក្លិប Stuttgart ម្នាក់បានបង្កើតមូលនិធិមួយនៅលើបណ្តាញសង្គម ដើម្បីវៃលុយគ្នាឲ្យក្លិបរបស់គេមានទុនគ្រប់គ្រាន់ក្នុងការទិញ Messi ទៅរួមក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឲ្យដឹងដែរថាមូលនិធិមួយនោះមានគោលដៅប្រមូលឲ្យបាន៨០០លានផោន(ឬប្រមាណ១០៧៧លានដុល្លារ) ដើម្បីអាចទិញយកកីឡាករវ័យ៣៣ឆ្នាំរូបនេះមកលេងនៅលីគកំពូល Bundesliga ។ ប៉ុន្តែនៅពេលនេះពួកគេទើបតែប្រមូលបាន៤២៤ផោន (ឬ៥៦៨ដុល្លារ) ប៉ុណ្ណោះ។ យ៉ាងណាមិញពួកគេក៏បានស្រុះស្រួលគ្នាដែរថា ប្រសិនបើ Messi ផ្លាស់ទៅក្លិបផ្សេងនោះ ពួកគេនឹងយកលុយទាំងនោះទៅបរិច្ចាគឲ្យអង្គការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ជនក្រីក្រ៕
ប្រភព៖ talksport