អីយ៉ាស់! ជើងស៊ុតរបស់ Barcelona ម្នាក់នេះអាចនឹងមកចាប់ដៃគូជាមួយ Ronaldo នៅ Juventus រដូវកាលថ្មីនេះ

//s6.kh1.co/2d/2d09e4d2576e3bb94829d5941671ae81681409cd.jpg
កីទ្បា

 ៣១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Luis Suarez កំពុងធ្វើការទាក់ទងទៅតំណាងក្លិប Juventus ក្នុងការផ្ទេររូបគេចេញពី Barcelona

បរទេស៖ បើយោងតាមសេចក្ដីរាយការណ៍របស់ការសែតអេស៉្បាញ Mundo Deportivo បានឲ្យដឹងថាខ្សែប្រយុទ្ធជើងចាស់របស់ក្លិប Barcelona កីឡាករ Luis Suarez កំពុងតែធ្វើការទាក់ទងជាមួយថ្នាក់ដឹកនាំរបស់ក្លិប Juventus លោក Pavel Nedved ក្នុងការផ្ទេររូបគេមកលេងនៅលីគកំពូល Serie A រដូវកាលថ្មីនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Luis Suarez
  កីឡាករ Luis Suarez

ថ្មីៗនេះគ្រូបង្វឹកថ្មីរបស់ក្លិប Barcelona លោក Ronald Koeman បានប្រាប់កីឡាករវ័យ៣៣ឆ្នាំរូបនេះឲ្យចាប់ផ្តើមស្វែងរកក្លិបថ្មី ព្រោះរូបគេគ្មានឈ្មោះក្នុងបញ្ជីកីឡាករជួរមុខរបស់ Barcelona នៅរដូវកាលក្រោយនេះទេ។ 

  កីឡាករ Luis Suarez
  កីឡាករ Luis Suarez

ក្នុងនោះដែរ Suarez អាចនឹងមានភាគរយខ្ពស់ក្នុងការផ្លាស់មកចាប់ដៃគូជាមួយកីឡាករ Cristiano Ronaldo ដោយសារតែកីឡាករ Gonzalo Higuain កំពុងតែរៀបចំបង្វេចចាកចេញពីក្លិបនៅទីក្រុង Turin មួយនេះហើយ។ ដោយឡែកក្រៅពី Suarez លោកគ្រូបង្វឹក Andre Pirlo ក៏កំពុងសម្លឹងឃើញខ្សែប្រយុទ្ធវ័យចំណាស់មួយរូបទៀតផងដែរគឺកីឡាករ Edin Dzeko របស់ក្លិប Roma

  កីឡាករ Gonzalo Higuain និង Cristiano Ronaldo 
  កីឡាករ Gonzalo Higuain និង Cristiano Ronaldo 
  កីឡាករ Edin Dzeko
  កីឡាករ Edin Dzeko

គួរបញ្ជាក់ដែរថាកីឡាករ Luis Suarez ក៏ដូចជាដៃគូរបស់ខ្លួនគឺកីឡាករ Lionel Messi មិនបានចូលរួមធ្វើតេស្តពិនិត្យសុខភាពសម្រាប់ត្រៀមក្នុងការប្រកួតរដូវកាលថ្មីនេះជាមួយក្លិប Barcelona នោះទេ។ ដែលនេះជាហេតុផលដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់គ្នាយល់ឃើញថាកីឡាករទាំងពីររូបនេះនឹងត្រូវចាកចេញពីទឹកដី Camp Nou នៅក្នុងរដូវក្ដៅនេះពិតប្រាកដមែនហើយ៕ 

  កីឡាករ Lionel Messi និង Luis Suarez
  កីឡាករ Lionel Messi និង Luis Suarez

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T