ABA ដាក់ឲ្យប្រើមុខងារទូទាត់ថ្លៃសេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមទូរស័ព្ទដៃ - Khmerload

ABA ដាក់ឲ្យប្រើមុខងារទូទាត់ថ្លៃសេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមទូរស័ព្ទដៃ

https://s6.kh1.co/5f/5f6cbf1078e61865ab3c5c0db3b7f09c0918c624.jpg
សង្គម
 31-Aug-2020 12pm · a year ago

ធនាគារ ABA​ ជាធនាគារពាណិជ្ជនាំមុខផ្នែកហិរញ្ញវត្ថុឌីជីថលរបស់កម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការគ្នាធ្វើឲ្យមានការទូទាត់ងាយស្រួល នូវថ្លៃសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈកម្មវិធី ABA Mobile។

ភ្នំពេញ៖ ធនាគារ ABA​ ជាធនាគារពាណិជ្ជនាំមុខផ្នែកហិរញ្ញវត្ថុឌីជីថលរបស់កម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការគ្នាធ្វើឲ្យមានការទូទាត់ងាយស្រួល នូវថ្លៃសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈកម្មវិធី ABA Mobile

នៅក្នុងកិច្ចសហការនេះ ធនាគារ ABA ផ្តល់ជូនអតិថិជនរបស់ខ្លួននូវការទូទាត់តាមទូរស័ព្ទដៃបានភ្លាមៗ គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង សម្រាប់សេវាផ្សេងៗជាច្រើនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- ការទិញលេខចុះបញ្ជីយានជំនិះ

- ការចុះបញ្ជីយានជំនិះ

- ការត្រួតពិនិត្យបច្ចេកទេសយានជំនិះ

- ការផ្តល់ និងការបន្តសុពលភាពបណ្ណបើកបរ

- ការចេញ និងការបន្តអាជ្ញាបណ្ណដឹកជញ្ជូន។

https://s6.kh1.co/__image/w=650,h=365,q=100/a4/a4fb24b147bf0ca7dcd54c658a6e1d7cf7f8fd5f.jpg
ទូទាត់ថ្លៃសេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមទូរស័ព្ទដៃ

នេះជារបៀបទូទាត់ថ្លៃសេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមកម្មវិធី ABA Mobile

1.    បើក ABA​ Mobile​ app ​

2.    ចុចមីនុយ ទូទាត់ប្រាក់ អូសចុះក្រោម រួចចុច សេវាសាធារណៈ​ ហើយជ្រើសរើស ក្រសួងសាធារណការ និងដឹកជញ្ជូន

3.    បញ្ចូលព័ត៌មានចាំបាច់ ព្រមជាមួយលេខវិក្កយបត្រអេឡិកត្រូនិក ឬលេខវិក្កយបត្រទូទាត់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន

4.    ចុចប៊ូតុង បង់ឥឡូវ  និងបញ្ជាក់ការទូទាត់ជាមួយលេខសម្ងាត់ PIN កម្មវិធី ​ABA​ Mobile​ របស់អ្នក​។

លោក ម៉ី ប៉ូលីន នាយកអភិវឌ្ឍន៍អាជីវកម្មនៃធនាគារ ABA មានប្រសាសន៍ថា៖  

« យើងមានសេចក្តីរីករាយក្នុងការក្លាយជាដៃគូប្រមូលថវិកា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ យើងជឿជាក់ថា កិច្ចសហការ​នេះនឹងជួយលើកកម្ពស់សង្គមទំនើប ដែលមានការទូទាត់បែបឌីជីថល និងធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែងាយស្រួល ក្នុងការទូទាត់គ្រប់ពេលវេលា។ ប្រតិបត្តិការឌីជីថល មិនប្រើសាច់ប្រាក់ មានសារៈសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពអាជីវកម្ម និងការគ្រប់គ្រងហានិភ័យ​។ ដោយសារវាជាឌីជីថលូបនីយកម្ម នោះប្រតិបត្តិការមានភាពងាយស្រួលសម្រាប់អ្នកទូទាត់ ក្នុងការបង់ប្រាក់ ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នៅគ្រប់ពេលវេលា»។

ប្រសាសន៍លោក ម៉ី ប៉ូលីន 

លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា៖

« ​គោលបំណងនៃកិច្ចសហការនេះ គឺធ្វើឱ្យមានភាពងាយស្រួលទៅដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការមកទទួលនូវសេវាសាធារណៈដឹកជញ្ជូនផ្លូវគោក ដោយអាចធ្វើការបង់ប្រាក់កម្រៃសេវាសាធារណៈបានគ្រប់ពេលវេលា គ្រប់ទីកន្លែង កាត់បន្ថយការជួបជាមួយមន្រ្តីផ្ទាល់ និងកាត់​បន្ថយពេលវេលា។ បន្ថែមលើនេះ គឺបង្កើននូវភាពរហ័ស ជាក់លាក់ និងប្រសិទ្ធភាព តម្លាភាពនៃសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ បច្ចុប្បន្ន យើងមានដៃគូប្រមូលថវិកាសរុប​ចំនួន​ ១១»។

ប្រសាសន៍លោកស្រី ម៉ែន ច័ន្ទសុកុល

សម្រាប់ព័ត៌មានបន្ថែម អំពីសេវាកម្មដែលផ្តល់ដោយធនាគារ ABA​ និង​ ក្រសួងសាធារណការ និងដឹកជញ្ជូន​ សូមទាក់ទងធនាគារ ​ABA​ តាមលេខទូរស័ព្ទ​ 023​ 225​ 333​ ឬ​ ក្រសួងសាធារណការ និងដឹកជញ្ជូនតាមលេខទូរស័ព្ទ​ 1275។

អ្នកក៏អាចចូលទៅគេហទំព័រផ្លូវការរបស់ធនាគារ ដោយចុចត្រង់នេះ [https://www.ababank.com/km/aba-news/aba-enables-mobile-payments-for-services-of-the-ministry-of-public/ ]។

Pan Leakhena
ប៉ាន់ លក្ខិណា

អត្ថបទទាក់ទង