ស្ត្រីអូស្ត្រាលីម្នាក់ភ័យមិនស្ទើរនោះទេ ក្រោយឃើញ ពស់ ៤ ក្បាលសំងំនៅកន្លែងមួយនេះ

//s6.kh1.co/e2/e286a62763271bff12c38e941444771f1e64ae5c.jpg
សង្គម

 ៣១-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ទើមិនជឿភ្នែកខ្លួនឯងពេលឃើញគរលើគ្នាដល់ទៅ៤ក្បាលលើកន្លែងចុចប៊ូតុងទឹក

អូស្ត្រាលី៖ នាង Sofie Pearson រស់នៅក្នុងកសិដ្ឋានមួយនៅរដ្ឋឃ្វីនលែន បានចែករំលែកការបង្ហោះសារតាមហ្វេសប៊ុកពីការរកឃើញពស់៤ក្បាលដ៏គួរឱ្យខ្លាច បន្ទាប់ពីបង្គន់ដំណើរការមិនល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាងបានប្រាប់ 7News ថា “ខ្ញុំបានប្រើប្រាស់បន្ទប់ទឹក ហើយបន្ទាប់មកក៏ចុចប៊ូតុងទឹក ប៉ុន្តែវាដូចជាទាក់នៅត្រង់ណាមិនដឹង ខ្ញុំក៏ចាប់ផ្តើមឆ្ងល់” ។ Sofie Pearson គ្រាន់តែដឹងថា ទឹកមិនហូរតាមសម្រួល រហូតទាល់តែនាងឱនមើលទៅក្នុងកន្លែងចុចប៊ូតុងទឹក នាងបានរកឃើញពស់វែកបួនក្បាលមានប្រវែងរហូតដល់មួយម៉ែត្រៗ។

ពស់បួនក្បាលនៅលើកន្លែងចុចប៊ូតុងទឹក
ពស់បួនក្បាលនៅលើកន្លែងចុចប៊ូតុងទឹក

នាងបាននិយាយថា “ខ្ញុំមើលប្រហែលមួយវិនាទី ហើយស្ទើរមិនជឿខ្លួនឯង”។ Sofie បានយកទូរស័ព្ទរបស់នាងដើម្បីថតមុនពេលហៅមិត្តភក្តិឱ្យជួយនាង ព្រោះនាងមិនខ្ចីទៅប៉ះពស់ទាំងនោះឡើយ។ នៅលើហ្វេសប៊ុក Sofie បានសរសេរថា“ បួន…មានរហូតដល់បួនក្បាល…កំពុងតែឆ្ងល់ថាហេតុអ្វីបានជាបង្គន់ខ្ញុំពិបាកហូរទឹកខ្លាំងម្ល៉េះ!"។

មិត្តភក្តិ Sofie មួយចំនួនបានតបសារ ដោយណែនាំនាងឱ្យដុតផ្ទះចោល ហើយម្នាក់ទៀតនិយាយថា "ហាហា! ខ្ញុំរំពឹងថានឹងមានតែមួយ តែមិនដែលគិតថាមានដល់ទៅបួនទេ"៕

Sofie Pearson
Sofie Pearson
បន្ទប់ទឹក Sofie
បន្ទប់ទឹក Sofie

ប្រភពMirror

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T