ឥន្ទធនូរាបស្មើដ៏កម្រ ត្រូវគេប្រទះឃើញលើផ្ទៃសមុទ្រ កំឡុងពេលព្យុះនៅអង់គ្លេស

//s6.kh1.co/40/40a1edeada41f22bab9d7886b04003c75efc7267.jpg
សង្គម

 ២៨-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ មានបាតុភូតដ៏កម្រមួយ ដោយប្រទះឃើញឥន្ទធនូរាបស្មើបានបង្ហាញខ្លួនលើផ្ទៃសមុទ្រ ដែលស្ថិតក្នុងទីប្រជុំជន Torbay នៃតំបន់ Devon ភាគខាងត្បូងប្រទេសអង់គ្លេស...

អង់គ្លេស៖ កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ មានបាតុភូតដ៏កម្រមួយ ដោយប្រទះឃើញឥន្ទធនូរាបស្មើបានបង្ហាញខ្លួនលើផ្ទៃសមុទ្រ ដែលស្ថិតក្នុងទីប្រជុំជន Torbay នៃតំបន់ Devon ភាគខាងត្បូងប្រទេសអង់គ្លេស កំឡុងពេលព្យុះ Francis បានបោកបក់ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទិដ្ឋភាពស្ទើរតែមិនគួរឲ្យជឿ ត្រូវគេថតបាននៅឯឆ្នេរសមុទ្រ Paihnton នៅពេលឥទ្ធិពលនៃខ្យល់បណ្ដាលឲ្យមានភ្លៀងធ្លាក់ ឆ្លងកាត់ប្រទេសអង់គ្លេស ស្របពេលព្រះអាទិត្យកំពុងបញ្ចេញរស្មី។

ជុំវិញបាតុភូតនេះដែរ អ្នកស្រុកម្នាក់បាននិយាយថា៖

នៅក្នុងថ្ងៃនោះ អាកាសធាតុមានភាពកក់ក្ដៅ និងមានពន្លឺថ្ងៃ ដូច្នេះយើងបានសម្រេចចិត្ដបណ្ដើរសុនខលេងតាមមាត់ឆ្នេរ។ នៅពេលយើងទៅដល់ ស្រាប់តែមានភ្លៀងធ្លាក់មកពីផ្ទៃមេឃពណ៌ខៀវស្រងាត់ និងពុំមានពពកឡើយ។ ពេលនោះខ្យល់បក់ខ្លាំងល្មមទៅលើផ្ទៃទឹក ដើម្បីផ្គុំជាឥន្ទធនូ ដែលអាចឲ្យយើងមើលឃើញ។

សម្ដីអ្នកស្រុក

គួរឲ្យដឹងដែរថា បាតុភូតស្រដៀងគ្នានេះ ក៏ធ្លាប់ត្រូវបានគេមើលឃើញ​​​​​​​ក្នុងទីក្រុងប៉ារីសកាលពីឆ្នាំ២០១៣ និងទីក្រុង Bristol កាលពីឆ្នាំ២០១៧ផងដែរ បន្ទាប់ពីមានព្យុះភ្លៀងបានបោកបក់លើទីក្រុងទាំងពីរយ៉ាងខ្លាំង។ ប៉ុន្ដែឥន្ទធនូទាំងនោះមានរាងកោងបន្ដិច ផ្ទុយពីអ្វីដែលគេបានឃើញនៅប្រទេសអង់គ្លេសក្នុងសប្ដាហ៍នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបឥន្ទធនូ
រូបឥន្ទធនូ
រូបឥន្ទធនូ
រូបឥន្ទធនូ
រូបឥន្ទធនូ
រូបឥន្ទធនូ
រូបឥន្ទធនូ
រូបឥន្ទធនូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T