៣០ឆ្នាំទៅហើយ YoonA នៅតែស្រស់ស្អាត ក្មេងខ្ចីដដែល

//s6.kh1.co/77/771f75683704cbf03d3af78280f28e839f82eada.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែង និងតារាចម្រៀងស្រីដ៏ល្បីឈ្មោះ Im Yoon ទោះមានវ័យកាន់តែជ្រេ តែនាងនៅតែមានរូបសម្ផស្សស្រស់ស្អាត គួរឲ្យទាក់ទាញដដែល។

កូរ៉េខាងត្បូង ៖ សមាជិកក្រុម Girls Generation កញ្ញា Im Yoona ជាតារាស្រីម្នាក់ដែលមានសមត្ថភាពច្រើនផ្នែក មិនថារាំ ច្រៀង ឬសម្ដែងនោះទេ នាងសុទ្ធតែអាចធ្វើបានយ៉ាងល្អឥតខ្ចោះ ហើយតែងតែទទួលបានការសរសើរពីអ្នកគាំទ្រខ្លួនជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត  បើទោះបី ឈានជើងចូលវិស័យសិល្បៈ អស់រយៈពេល ១៣ឆ្នាំ ទៅហើយ នាងនៅតែទទួលបានការគាំទ្រច្រើន ពីមហាជនគ្រប់ទិសទី មិនថាក្នុង និងក្រៅប្រទេស។ 

ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលរូបសម្ផស្សវិញ នាងពិតជាមានសម្រស់ស្រស់ស្អាត បែប​ធម្មជាតិ​មិនមានការកែសម្ផស្សអ្វីនោះទេ ហើយរាល់ពេលដែលនាងតុបតែងខ្លួនម្ដងៗ ធ្វើឲ្យហ្វេនមើលសឹងមិនដាក់ភ្នែក ទាំងដែលបច្ចុប្បន្ន តារារូបនេះមានវ័យ ៣០ឆ្នាំទៅហើយក្ដី។

ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះ ទោះបីមានវ័យកាន់តែជ្រេ តែ YoonA នៅតែមានស្បែកតឹងណែន សស្អាតភ្លឺរលោង មិនថាមុខ ឬដងខ្លួននោះឡើយ។ ជាក់ស្ដែង មុននេះបន្តិចតារាស្រីរូបនេះ បានបង្ហោះរូបភាពថ្មីរបស់ខ្លួ នជាច្រើនសន្លឹក ស្លៀកឈុតទាន់សម័យ មានម៉ូតខុសៗគ្នា អង្រួនចិត្តហ្វេនៗឲ្យលង់នឹងសម្រស់នាងគ្រប់ៗគ្នាតែម្ដង។

រូបភាពជាច្រើនសន្លឹកនោះ បង្ហាញឲ្យឃើញថា ទាំងរូបរាង និងមុខមាត់របស់នាង គឺនៅតែស្រស់ស្អាតផូរផង់គួរឲ្យទាក់ទាញចិត្តយ៉ាងខ្លាំង ហើយឈុតនីមួយៗ ដែលតារារូបនេះបានស្លៀក គឺសាកសមជាមួយនាងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម ៖​

YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
YoonA
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T