ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវរវាង តារាចម្រៀងប្រុស ខេម និងម្ចាស់លិតកម្ម ថោន កាន់តែផ្ទុះការចាប់អារម្មណ៍ខ្លាំង នៅក្នុងបណ្តាញសង្គម និងត្រួវមនុស្សជាច្រើន លើកយកមក វែកញែក ពិភាក្សា ថាខាងណាត្រូវ ខាងណាខុស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែមិនអស់ចិត្ត ស្រាប់តែប៉ុន្មានម៉ោងមុន ខេម ក៏បានបង្ហោះសារយ៉ាងវែងអន្លាយមួយទៀត ហើយក៏មានភស្តុតាងជាច្រើន អមមកជាមួយនឹងសារនោះផងដែរ ដោយលោកចង់បង្ហាញថា គ្រប់យ៉ាងដែលលោកបានធ្វើ សុទ្ធតែការពិតទាំងអស់។
សាររបស់ខេម លើកនេះ អាចនិយាយបានថា មានពាក្យពេចន៍ខ្លះ គឺធ្ងន់ៗ ខុសពីកាលមុន ដែលលោកបានសរសេរដំបូង តែយ៉ាងណា ក្នុងនាមជាហ្វេនគ្រប់គ្នា ច្បាស់ពិតជា មិនចង់ឲ្យអាយដលខ្លួន មានបញ្ហា ឬជួបរឿងមិនល្អ ក្នុងជីវិតនោះទេ មានតែជូនពរ ឲ្យខេម មានតែរឿងល្អ ជោគជ័យ នៅក្នុងវិស័យសិល្បៈតែប៉ុណ្ណោះ៕
ចូលអានសំណេរខាងក្រោម របស់លោក៖