បរទេស៖ ស្ទើរតែគ្រប់កម្មវិធីទាំងអស់ដែល តារាចម្រៀង Sia បានចូលរួមមិនថា ការប្រគុំតន្ត្រី ការប្រគល់រង្វាន់ផ្សេងៗ តារាចម្រៀងស្រីម្នាក់នេះតែងតែតុបតែងខ្លួនរបៀបចម្លែក ដោយទម្លាក់សក់បាំងមុខ ស្ទើរតែមើលមិនឃើញមុខនាងសោះឡើយ ប៉ុន្តែក្រៅពីស្ទាយ៍ឬ ការចូលចិត្តតុបតែងខ្លួនបៀបនេះ គឺដោយសារមាន មូលហេតុដែលនៅពីក្រោយរឿងនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ការពិតទៅ មូលហេតុខាងក្រោយរឿងនេះ ពីដំបូងឡើយ តារាចម្រៀងរូបនេះ មានចិត្តស្រលាញ់វិស័យសិល្បៈ ប៉ុន្តែមិនបានប៉ងប្រាថ្នាក្លាយជាតារាចម្រៀងល្បីអ្វីនោះទេ ដោយគិតត្រឹមតែ អ្នកសរសេរបទចម្រៀងតែប៉ុណ្ណោះ។
ប៉ុន្តែក្រោយមកដោយសារ សម្លេងអំណោយផល នាងក៏បានក្លាយជាតារាចម្រៀងនិង ជាអ្នកសរសេរបទចម្រៀងសម្រាប់ខ្លួនឯងនិង តារាចម្រៀងផ្សេងៗទៀតផងដែរ ជាពិសេសនោះតារាស្រីរូបនេះ មិនចង់បានភាពល្បីល្បាញខ្លាំងពេកនោះទេ ដោយចង់បានជីវិតបែបលក្ខណៈឯកជន មិនចង់ឲ្យមានអ្នកគាំទ្រស្គាល់មុខច្រើនពេក ដែលអាចធ្វើឲ្យនាងមានអារម្មណ៍ធុញថប់នៅពេលដែលមានអ្នកគាំទ្រដេញតាមសុំថតរូបសុំហត្ថលេខា និងគួបផ្សំទាំងតារាចម្រៀងរូបនេះធ្លាប់មានជំងឺផ្លូវចិត្តធ្ងន់ធ្ងររទៀតសោត ធ្វើឲ្យនាងកាន់តែមានអារម្មណ៍ កាន់តែធុញថប់នឹងហ្វូងមនុស្សកាន់តែខ្លាំងឡើងៗផងដែរ ។
គួរបញ្ជាក់ដែរថា នៅពេលខ្លះ Sia បង្ហាញខ្លួនដោយមិនមានសក់បាំងដែរ ប៉ុន្តែភាគតិចប៉ុណ្ណោះដែលនាងមិនមានវត្តមានជាមួយសក់ពាក់នោះ៕
សូមចូលមើលរូបភាពខាងក្រោម៖