ភ្នំពេញ៖ នាថ្ងៃទី ២៩ ខែសីហាប៉ុន្មានថ្ងៃខាងមុខនេះ ហាងកាហ្វេដ៏ល្បីឈ្មោះ Brew Coffee by R.T.K នឹងប្រារព្ធធ្វើកម្មវិធីអបអរសាទរគម្រប់ខួប៣ឆ្នាំ នៃការបើកលក់ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រហាងកាហ្វេមួយនេះ ក្នុងរយៈពេលកន្លងមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្មវិធីខាងមុខនេះ ហាង Brew Coffee by R.T.K ក៏បានបង្កើតកម្មវិធីដ៏ពិសេសមួយ ដែលមានឈ្មោះថា R.T.K Brew Coffee Appreciation Night ដោយមានការអញ្ចើញចូលរួមសម្តែងពីសំណាក់តារាចម្រៀងកំពុងពេញនិយមដូចជា កញ្ញា រ៉េត ស៊ូហ្សាណា និងក្រុម Smallworld SmallBand។
ហើយអ្វីកាន់តែអស្ចារ្យនោះ កម្មវិធីនឹងមានការចាប់រង្វាន់ជាច្រើន ដូចជារង្វាន់ការញ៉ាំកាហ្វេដោយឥតគិតថ្លៃ ពីហាង Brew Coffee by R.T.K រយៈពេល៣ខែផងដែរ។
ដូច្នេះហើយ កុំភ្លេចថ្ងៃទី២៩ ខែសីហានេះ ចូលរួមក្នុងកម្មវិធីអបអរសាទគម្រប់ខួប៣ឆ្នាំរបស់ Brew Coffee by R.T.K ទាំងអស់គ្នា ចាប់ពីម៉ោង៤ល្ងាច ដល់ម៉ោង៨យប់ ព្រោះមិនត្រឹមតែបានជួប Idol ស្អាតៗ និងល្បីៗក្នុងដួងចិត្តនោះទេ ហើយថែមទាំងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនពីកម្មវិធីថែមទៀតផង រកឯណាបានទៅ។
សម្រាប់អាស័យដ្ឋានហាង Brew Coffee By R.T.K មានទីតាំងនៅលើវិថីទន្លេមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
និងព័ត៌មានលម្អិតអាចស្វែងរកបានតាមរយៈផេកហ្វេសប៊ុកផ្លូវការ BREW by R.T.K Coffee & Restaurant ៕