អ្នកជំងឺ COVID-19 ម្នាក់ បានរៀបមង្គលការទាំងដែលខ្លួន កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (មានវីដេអូ)

//s6.kh1.co/25/25c7163707e63c38a44e960c342aaa4dfb866edc.jpg
សង្គម

 ២៤-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសរស់នៅរដ្ឋតិចសាស់ម្នាក់​ ដែលផ្ទុកជំងឺ COVID-19 និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Methodist ក្នុងទីក្រុង San Antonio បានសម្រេចចិត្ដរៀបអាពាពិពាហ៍ជាមួយនឹងគូដណ្ដឹង ទាំងដែលខ្លួនកំពុងសម្រាកព្យាបាលនៅឡើយ...

តិចសាស់៖ បុរសរស់នៅរដ្ឋតិចសាស់ម្នាក់​ ដែលផ្ទុកជំងឺ COVID-19 និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Methodist ក្នុងទីក្រុង San Antonio បានសម្រេចចិត្ដរៀបអាពាពិពាហ៍ជាមួយនឹងគូដណ្ដឹង ទាំងដែលខ្លួនកំពុងសម្រាកព្យាបាលជំងឺនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Carlos Muniz និងគូដណ្ដឹងឈ្មោះ Grace Leimann បានរៀបការនៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅនេះ ពីព្រោះលោកបានធ្វើតេស្ដវិជ្ជមានជំងឺ COVID-19 នៅក្នុងសប្ដាហ៍តែមួយ ដែលលោកគ្រោងនឹងរៀបចំពិធីមង្គលការ។

ពិធីនេះ បានប្រារព្ធឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីចូលព្យាបាលក្នុងមន្ទីរពេទ្យ ​ថ្ងៃទី១៥ ខែកក្កដា ពេលដែលសុខភាពរបស់លោក Muniz កាន់តែយ៉ាប់យ៉ឺនទៅ ហើយលោកត្រូវបានគេផ្ទេរទៅសង្គ្រោះនៅក្នុងបន្ទប់ ICU បន្ដ។ តែបើទោះបីលោក ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងកំពុងប្រើប្រាស់ម៉ាស៊ីនជំនួយដើម្បីសង្គ្រោះជីវិតយ៉ាងណាក្ដី ក៏មន្ដ្រីមន្ទីរពេទ្យសម្រេចចិត្ដជួយលោក រៀបចំមង្គលការផងដែរ។

ជាក់ស្ដែង យោងតាមរូបភាព និងវីដេអូនៃពិធីមង្គលការ បានបង្ហាញឲ្យឃើញថា លោក Muniz កំពុងសម្រាកនៅលើគ្រែ ខណៈកូនក្រមុំដែលស្លៀកឈុតរៀបការ បានធ្វើដំណើរមកអមនឹងផ្កាមួយបាច់ ហើយសមាជិកគ្រួសារ និងក្រុមគ្រូពេទ្យ ក៏បានចូលរួមអបអរពិធីមង្គលការទៀតផង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ពិធីមង្គលការ
ពិធីមង្គលការ
ពិធីមង្គលការ
ពិធីមង្គលការ
អ្នកចូលរួមពីធីមង្គលការ
អ្នកចូលរួមពីធីមង្គលការ
វីដេអូ នៃពិធីមង្គលការ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T