ថៃ៖ បើនិយាយពីតារាស្រី ៨រូបនេះ ប្រាកដជាមានប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រជាច្រើនបានស្គាល់រួចមកហើយ ព្រោះពួកគេសុទ្ធតែជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងយ៉ាងល្បីរន្ទឺតែម្តង។ គួរបញ្ជាក់ផងដែរថា សម្រាប់តារាស្រីទាំង ៨រូបនេះ មិនត្រឹមតែតែបានស្វាមីជាសេដ្ឋី និងមហាសេដ្ឋីតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងចេះថ្នាក់ថ្នម ដែលមើលទៅពិតជាមានក្តីសុខតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតោះ! មកស្គាល់ពីតារាស្រីទាំង ៨រូបជានរណាខ្លះ?
១. អ្នកនាង Nune Woranuch
តារាស្រី Nune Woranuch បានរៀបការជាមួយនឹងលោក Todd Piti កាលពីឆ្នាំ២០០៩។
២. អ្នកនាង Aimee Morakot
សម្រាប់តារាស្រី Amiee Morakot វិញបានរៀបការជាមួយលោក James Jirayuth ក្នុងឆ្នាំ២០១៥។ ពួកគេទាំងពីរក៏មានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ។
៣. អ្នកនាង Ning Panita
តារាស្រី Ning Panita បានភ្ជាប់ពាក្យជាមួយលោក Jin Jarin កាលពីនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១។ បច្ចុប្បន្ននេះ នាងមានកូនស្រីគួរឲ្យស្រលាញ់ម្នាក់។
៤. អ្នកនាង Noey Chotika
រីឯ តារាសម្តែងស្រី Noey Chotika ដែលមានសម្រស់ស្រស់ស្អាត និងលោក Arm Maneechy បានរៀបការជាមួយគ្នាកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ មកម្ល៉េះ។ បច្ចុប្បន្ននេះអ្នកនាង Noey Chotika មានកូនចំនួន ២នាក់ហើយ។
៥. អ្នកនាង Chompoo Araya
ដោយឡែកតារាស្រីល្បីឈ្មោះ អ្នកនាង Chompoo Araya វិញគឺបានរៀបការជាមួយនឹងលោក Nott Vitsarut កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥។ បច្ចុប្បន្ននេះ អ្នកនាងបានកូនប្រុសភ្លោះចំនួន ២នាក់។
៦. អ្នកនាង Tak Bongkod
បើតារាស្រី Tak Bongkod វិញបានរៀបការជាមួយនឹងលោក Chao Sua Boon Chai កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣។
៧. អ្នកនាង Margie Rasri
សម្រាប់អ្នកនាង Margie Rasri បានរៀបការជាមួយ Pok Passakorn កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។ បច្ចុប្បន្ននេះអ្នកទាំងពីរក៏មានកូនភ្លោះផងដែរ។
៨. អ្នកនាង Mew Nittha
រីឯតារាសម្តែងស្រី Mew Nittha វិញបានរៀបការជាមួយលោក Hi-So Shane នៅដើមឆ្នាំ២០២០ ថ្មីៗនេះ។ សព្វថ្ងៃនេះពួកគេទាំងពីរនៅមិនទាន់មានដំណឹងល្អនៅឡើយទេ៕