ចម្លែកណាស់! ក្រុមហ៊ុនមួយ ផ្តល់ប្រាក់៣០០ដុល្លារ ដល់បុគ្គលិកដែលទទួលសត្វចិញ្ចឹមមកនៅក្នុងផ្ទះ

//s6.kh1.co/82/8207a3964d75dc4e08f051b111b0968f9b48d1c6.jpg
សង្គម

 ១៦-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនធានារ៉ាប់រង មួយបានអនុញ្ញាតិឲ្យ បុគ្គលិកខ្លួនទទួលបានប្រាក់ចំនួន៣០០ដុល្លារសហរដ្ឋអាមេរិកភ្លាមៗ ចំពោះនរណាម្នាក់ដែលយកសត្វចិញ្ចឹមមកក្នុងផ្ទះថ្មីៗ។

បរទេស៖ នេះជាលើកទី១ហើយក្នុងប្រវត្តិសាស្ត្រ ដែលមានក្រុមហ៊ុនធានារ៉ាប់រងឈ្មោះថា The Zoo មួយបានអនុញ្ញាតិឲ្យ បុគ្គលិកខ្លួនទទួលបានប្រាក់ចំនួន៣០០ដុល្លារសហរដ្ឋអាមេរិកភ្លាមៗ ចំពោះនរណាម្នាក់ដែលយកសត្វចិញ្ចឹមមកក្នុងផ្ទះថ្មីៗ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រុមហ៊ុនធានារ៉ាប់រងមួយនេះ បានចំណាយប្រាក់១៨០០ដុល្លារ ក្រោយពីក្នុងចំណោមបុគ្គលិកជាច្រើនក្នុងមួយក្រុមហ៊ុននោះ មានមនុស្ស៦នាក់ហើយ ដែលទទួលបានប្រាក់៣០០ដុល្លារក្នុងម្នាក់ ដោយពួកគេទើបតែយកសត្វឆ្មារនិង ឆ្កែទៅចិញ្ចឹម ទាំងសប្បាយចិត្តផងដែរ។

ក្រោយពីបានឃើញដូច្នេះ​ មហាជនជាច្រើននាក់បាននាំគ្នា ស្ញើចសរសើរអំពីទឹកចិត្តដ៏ល្អប្រពៃរបស់ ម្ចាស់ក្រុមហ៊ុនដែលមានចិត្តសន្តោសប្រណីន ដល់សត្វនិង ចេះលើកទឹកចិត្តដល់បុគ្គលិកដែលស្រលាញ់ចិញ្ចឹមផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

សុនខ(រូបតំណាង)
សុនខ(រូបតំណាង)
សុនខ(រូបតំណាង)
សុនខ(រូបតំណាង)
សុនខនិង ម្ចាស់(រូបតំណាង)
សុនខនិង ម្ចាស់(រូបតំណាង)
ឆ្មារនិង ម្ចាស់(រូបតំណាង)
ឆ្មារនិង ម្ចាស់(រូបតំណាង)
ឆ្មារនិង ម្ចាស់(រូបតំណាង)
ឆ្មារនិង ម្ចាស់(រូបតំណាង)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T