បរទេស៖ កីឡាករវ័យ៣៣ឆ្នាំ Jan Vertonghen បានផ្លាស់ទៅចូលរួមជាមួយក្លិបនៅលីគកំពូលព័រទុយហ្កាល់ Benfica ជាផ្លូវការហើយក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ ក្រោយក្លិប Tottenham Hotspurs បដិសេធមិនព្រមបន្តកិច្ចសន្យាឲ្យកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឲ្យដឹងដែរថាកីឡាករខ្សែការពាររូបនេះបានផ្លាស់ពី Ajax មកចូលរួមជាមួយ Spurs តាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយបង្ហាញខ្លួនឲ្យក្លិបដែលដឹកនាំដោយលោក Jose Mourinho មួយនេះបាន៣០០ប្រកួត។ ប៉ុន្តែចាប់ពីរដូវកាលក្រោយទៅ Vertonghen នឹងត្រូវនៅលេងឲ្យ Benfica រហូតដល់ឆ្នាំ២០២៣ ក្រោយចាកចេញពីក្លិបនៅ Premier League មួយនេះដោយគ្មានតម្លៃខ្លួន។
ជាមួយគ្នានេះក្លិប Benfica បានបាត់ពានធំៗចំនួន២គ្រឿងឲ្យទៅក្លិប Porto នៅក្នុងរដូវកាលនេះ ពោលគឺបានត្រឹមឈរនៅលេខ២នៅក្នុងក្របខ័ណ្ឌ Primeira Liga របស់ព័រទុយហ្កាល់ និងចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Portuguese Cup ៕
ប្រភព៖ skysports