ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ពេជ្រ សោភា ពេលនេះ កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសរូបសមង្ហា លោក ឆឹម សក្កដា អស់រយៈពេលជាច្រើនឆ្នាំមកហើយ បើទោះបីមួយរយៈចុងក្រោយនេះ អ្នកទាំងពីរ មិនសូវបង្ហាញសកម្មភាពច្រើនដូចពេលមុនៗក្ដី តែក៏គូស្នេហ៍មួយគូនេះ នៅតែផ្ដល់ស្នាមញញឹម និងភាពរឹងមាំដល់ចំណងស្នេហាអ្នកទាំងពីរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បើទោះបីទាក់ទងគ្នាមកអស់រយៈពេលជាច្រើនឆ្នាំក៏ពិតមែន តែអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានសម្រេចចិត្តចិត្តរស់នៅផ្ទះផ្សេងពីគ្នា ដោយមិនចង់ដូចគូស្នេហ៍ដទៃ បានទាក់ទងគ្នាហើយ រស់នៅក្នុងផ្ទះតែមួយនោះទេ។ ក្នុងនោះដែរ អ្នកនាង ពេជ្រ សោភា និយាយក្នុងវីដេអូមួយ ស្រាយពីចម្ងល់ទៅកាន់ហ្វេនៗ ឲ្យបានដឹងពីមូលហេតុ មិនចង់រស់នៅជាមួយគូស្នេហ៍ក្នុងផ្ទះតែមួយយ៉ាងដូច្នេះថា៖
រឿងគេផ្សេងពីនាង បើគេគិតថារស់នៅជាមួយគ្នាមានក្ដីសុខនៅទៅ តែសម្រាប់នាងមានសេចក្ដីសុខតាមរបៀបរបស់នាង ហើយបើនៅជាមួយគ្នា តើម្ដាយរបស់នាងសប្បាយចិត្តឬអត់ ដែលយកគូស្នេហ៍មកនៅជាមួយគ្នា។ ដោយសារមិនទាន់រៀបការ បើរស់នៅជាមួយគ្នាវាដូចជាមិនមានតម្លៃអ្វីឡើយ នាងនៅឲ្យកិត្តិយសដល់ម្ដាយ ដោយការរស់នៅផ្ទះផ្សេងគ្នាពីគូស្នេហ៍ តែនៅមានទំនាក់ទំនងជាមួយគ្នារាល់ថ្ងៃ ហើយនាងឲ្យតម្លៃទៅឲ្យម្ដាយ ចំណែកខាងគូស្នេហ៍នាងក៏ឲ្យតម្លៃទៅកាន់ម្ដាយគាត់ផងដែរ ជាពិសេស មិនចង់ឲ្យគេនិយាយថា អ្នកទាំងពីរបានដេករស់នៅជាមួយគ្នាហើយមុនថ្ងៃរៀបការ។
គួរបញ្ជាក់ផងដែរថា បើទោះបី អ្នកនាង ពេជ្រ សោភា ជាស្ត្រីមេម៉ាយ ហើយកំពុងមានស្នេហាថ្មី ក៏តារាស្រីរូបនេះ មិនចង់ធ្វើអ្វីឲ្យលើសពីទំនៀមទម្លាប់ប្រណៃណី ដោយការរស់នៅជាមួយគូស្នេហ៍មុនថ្ងៃរៀបការផងដែរ។ បើទោះបីនៅផ្ទះផ្សេងគ្នាពីគូស្នេហ៍ ក៏អ្នកទាំងពីរ នៅតែមានទំនាក់ទំនងល្អជាមួយគ្នាកាន់តែលើសដើមទៀតផង។ ជាពិសេស អ្នកតាំងពីរ នៅឲ្យតម្លៃគ្នាទៅវិញទៅមក និងមិនចង់ឲ្យមហាជននិយាយថាអ្នកទាំងពីយកគ្នាមុនដឹងដៃចូលរោងការដែរ៕
ប្រភពវីដេអូ៖ Cam Community
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖






