អង់គ្លេស៖ ខ្សែបម្រើសញ្ជាតិអង់គ្លេស Harry Winks កំពុងតែជួបភាពមិនច្បាស់លាស់ទាក់ទងនឹងអនាគតជាមួយក្លិប Tottenham Hotspurs ក្រោមការដឹកនាំដោយលោក Jose Mourinho ។ ហើយបើតាមរបាយការណ៍បានឲ្យដឹងថាក្លិប Manchester City កំពុងតែត្រៀមលុយធំដើម្បីយករូបគេចេញពីទឹកដី White Hart Lane នៅរដូវក្ដៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករវ័យ២៤ឆ្នាំ ទើបតែចុះកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំជាមួយ Spurs កាលពីរដូវក្ដៅឆ្នាំមុនប៉ុន្តែដោយសារតែវិបត្តិហិរញ្ញវត្ថុ ក្លិបមួយនេះអាចនឹងបង្ខំចិត្តដាក់លក់រូបគេនៅទីផ្សារដោះរដូវក្ដៅនេះហើយ។ ក្នុងនោះក្លិបលោក Pep កំពុងតែត្រៀមសំណើក្នុងចំនួនទឹកប្រាក់៤០លានផោន (ឬប្រមាណ៥២លានដុល្លារ) ដើម្បីយកកីឡាកររូបនេះមកជំនួសតំណែង David Silva នៅរដូវកាលក្រោយ។
គួរឲ្យដឹងដែរថាបើទោះបីជា Winks លេងឲ្យជម្រើសជាតិអង់គ្លេសក៏ពិតមែនប៉ុន្តែស្ទាយន៍ នៃការលេងរបស់គេដូចទៅនឹងខ្សែបម្រើអេស៉្បាញអ៊ីចឹង។ កីឡាកររូបនេះគ្រប់គ្រងបាល់បានល្អណាស់ ហើយជាមួយគ្នានេះរូបគេត្រូវបានគេមើលឃើញថាអាចនឹងមានទម្រង់លេងល្អជាងនេះក្រោមការដឹកនាំរបស់លោក Pep Guardiola ផងដែរ៕
ប្រភព៖ thesun