ប៉ូលិសស្រី ប្រថុយជីវិត ចូលទៅជួយបុរសចំណាស់ ដែលជាប់គាំងរទេះរុញលើផ្លូវរថភ្លើង ខណៈពេលរថភ្លើងកំពុងជិតមកដល់ (មានវីដេអូ)

//s6.kh1.co/b6/b6b88416385ae2868017cadd62f594004eb3506a.jpg
សង្គម

 ១៤-សីហា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

បុរសចំណាស់ពិកាម្នាក់ វ័យ៦៦ឆ្នាំ បានជាប់គាំងកង់រទេះរុញ នៅពេលរថភ្លើងជិតមកដល់ តែសំណាងល្អ បានប៉ូលិសស្រីម្នាក់ជួយទាន់ពេលវេលា

អាមេរិក៖ កាលពីព្រឹកថ្ងៃពុធទី១២ ខែសីហាកន្លងទៅនេះ បុរសចំណាស់ពិកាម្នាក់ វ័យ៦៦ឆ្នាំ មិនបញ្ចេញឈ្មោះ បានជាប់គាំងកង់រទេះរុញ នៅពេលរថភ្លើងជិតមកដល់ តែសំណាងល្អ បានប៉ូលិសស្រីម្នាក់ដែលឈ្មោះថា Erika Urrea ចូលទៅជួយទាន់ពេលវេលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយ ដែលថតឡើងដោយកាំមេរ៉ាជាប់ខ្លួនរបស់ប៉ូលិសស្រី បានបង្ហាញឲ្យឃើញថា ខណៈពេលប៉ូលិសស្រីកំពុងបើកបររថយន្ដល្បាតក្នុងតំបន់ Lodi រដ្ឋកាលីហ្វ័រញ៉ា ក៏ស្រាប់តែប្រទះឃើញ បុរសចំណាស់ជាប់គាំងកង់រទេះរុញលើផ្លូវរថភ្លើង។ ឃើញដូច្នេះ ប៉ូលិសស្រី បានស្ទុះចេញពីរថយន្ដ និងរត់ទៅទាញរទេះរុញចេញ តែមិនបានផលឡើយ។ នៅពេលដែលរថភ្លើងកំពុងបើកជិតមកដល់ និងសុីផ្លេ ស្រាប់តែប៉ូលិសស្រីសម្រេចចិត្តទាញបុរសចំណាស់ចេញពីលើរទេះរុញ ដែលបណ្ដាលឲ្យពួកគេទាំងពីរដួលទៅលើដី។ ចំណែកឯរទេះរុញវិញ ត្រូវបានរថភ្លើងបុកផងដែរ។

យ៉ាងណាមិញ ក្រោយពីកើតហេតុខាងលើរួចមក បុរសចំណាស់ បានរងរបួសត្រង់ជើង និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហើយប៉ូលិសស្រី Urrea ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងផងដែរ ពីសំណាក់នាយកដ្ឋានប៉ូលិសក្នុងតំបន់ Lodi ដែលនាងហ៊ានប្រថុយជីវិតចូលទៅជួយប្រជាពលរដ្ឋបែបនេះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងពេលកើតហេតុ
ទិដ្ឋភាពក្នុងពេលកើតហេតុ
ទិដ្ឋភាពក្នុងពេលកើតហេតុ
ទិដ្ឋភាពក្នុងពេលកើតហេតុ
ទិដ្ឋភាពក្នុងពេលកើតហេតុ
ទិដ្ឋភាពក្នុងពេលកើតហេតុ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c4/c409f63863894b1ed5da6bb95208cfff99ea0da5.png

ស្មាត ប្រកាសការផ្លាស់ប្តូរថ្នាក់ដឹកនាំពីខែកញ្ញានេះតទៅ៖ លោក Ziad Shatara ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Robi Axiata នៅបង់ក្លាដែស ខណៈដែលលោក Ritesh Kumar Singh នឹងចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា

 ២៤-មិថុនា-២០២៥ 
 ១០ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T