វីដេអូរាំក្រោមតំណក់ទឹកភ្លៀង ធ្វើឲ្យក្មេងប្រុសម្នាក់នេះ ទទួលបានអាហាររូបករណ៍ពីសាលាបង្រៀនរាំនៅញូយ៉ក (មានវីដេអូ)

//s4.kh1.co/90/90997ec510c6d7034498b8e669bd17d03ff11896.jpeg
សង្គម

 ១៣-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្មេងប្រុសនីហ្សេរីយ៉ាម្នាក់ ត្រូវបានសាលាបង្រៀនរាំនៅញូយ៉កផ្ដល់អាហារូបករណ៍ឲ្យ បន្ទាប់ពីវីដេអូរាំក្រោមដំណក់ទឹកភ្លៀងរបស់គេ ល្បីល្បាញលើបណ្ដាញអុីនធឺណេត...

នីហ្សេរីយ៉ា៖ ក្មេងប្រុសជនជាតិនីហ្សេរីយ៉ាម្នាក់ មានឈ្មោះថា Anthony Mmesoma Madu  អាយុ ១១ឆ្នាំ ត្រូវបានសាលាបង្រៀនរាំនៅញូយ៉ក ផ្ដល់អាហារូបករណ៍ជូនជាទីគាប់ចិត្ដ បន្ទាប់ពីវីដេអូនៃការសម្ដែងរបាំបាឡេរបស់គេ ខណៈពេលមេឃកំពុងភ្លៀង ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើបណ្ដាញអុីនធឺណេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅក្នុងវីដេអូឃ្លីបនោះបានបង្ហាញឲ្យឃើញថា Madu កំពុងរាំលើបេតុង​ទាំងជើងទទេ នៅខាងក្រៅស្ទូឌីយោដែលគេហ្វឹកហាត់ ខណៈដំណក់ទឹកភ្លៀងកំពុងបន្ដធ្លាក់ចុះ។  តែរឿងនឹកស្មានមិនដល់ វីដេអូឃ្លីបដែលបង្ហាញពីការសម្ដែងរបាំបាឡេដ៏ស្ទាត់ជំនាញរបស់គេ មានអ្នកចុចចូលទស្សនារហូតដល់ជាង ១៥លានដងឯណោះ។

Madu បានប្រាប់អ្នកសារព័ត៌មានថា៖

នៅពេលកំពុងរាំ ខ្ញុំមានអារម្មណ៍ថា រូបខ្ញុំហាក់កំពុងស្ថិតនៅចំណុចកំពូលរបស់ពិភពលោកអីចឹង។

ក្មេងប្រុស Madu

ដោយឡែក បើតាមប្រភពព័ត៌មានបានឲ្យដឹងដែរថា ឪពុកម្ដាយរបស់ Madu ចង់ឲ្យរូបគេក្លាយជាគ្រូគង្វាល តែផ្ទុយទៅវិញ Madu គឺកំពុងទាក់ទាញក្រសែរភ្នែកមនុស្សរាប់លាននាក់ ជាមួយនឹងការរាំរបាំបាឡេ។

យ៉ាងណាមិញ ក្រោយពីទទួលបានការចាប់អារម្មណ៍ពីមហោស្របរបាំបាឡេអាមេរិករួចមក  Madu នឹងទទួលបានការបណ្ដុះបណ្ដាលតាមអុីនធឺណេតបណ្ដោះអាសន្នសិននៅរដូវក្ដៅនេះ ហើយឆ្នាំក្រោយរូបគេនឹងត្រូវបញ្ជូនទៅហ្វឹកហាត់ នៅសាលារបាំ Ballet Beyond Borders របស់សហរដ្ឋអាមេរិកផ្ទាល់តែម្ដង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ក្មេងប្រុស Madu
ក្មេងប្រុស Madu
ក្មេងប្រុស Madu
ក្មេងប្រុស Madu
ក្មេងប្រុស Madu
ក្មេងប្រុស Madu
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T