អឺរ៉ុប៖ ដូចដែលប្រិយមិត្តភាគច្រើន បានដឹងរួចមកហើយថាក្លិប Manchester City មិនដែលមានសំណាងបានកាន់ពានរង្វាន់ UEFA Champions League ដូចក្លិបធំៗមួយចំនួននៅទ្វីបអឺរ៉ុបម្តងណាឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែបន្ទាប់ពីទម្លាក់ក្លិប Real Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយនៅសប្តាហ៍មុន ក្លិបដែលដឹកនាំដោយលោក Pep Guardiola មួយនេះត្រូវបានគេមើលឃើញថាអាចមានលទ្ធភាពខ្ពស់ក្នុងការក្លាយជាម្ចាស់ជើងឯក UCL រដូវកាលនេះ ដោយផ្អែកលើហេតុផលទាំង៧ខាងក្រោមនេះ៖
- មានបទពិសោធបរាជ័យច្រើន
បន្ទាប់ពីត្រូវបានធ្លាក់ចេញពីក្រមខ័ណ្ឌមួយនេះក្រោមស្នាដៃ Monaco, Liverpool និង Spurs នៅក្នុងរយៈពេល៣រដូវកាលជាប់ៗគ្នានេះ លោក Pep Guardiola អាចនឹងយកបទពិសោធមួយនេះធ្វើជាមេរៀនដែលធ្វើឲ្យ Man City កាន់តែខ្លាំង។
- កីឡាករលេងត្រូវជើងគ្នាល្អ
នៅក្នុងការប្រកួតជាមួយ Real Madrid កាលពីសប្តាហ៍មុនកីឡាកររបស់ Man City គ្រប់គ្រងស្ថានការណ៍បានល្អណាស់ ពោលគឺលេងគ្របដណ្តប់ក្រុមភ្ញៀវតែម្តង។
- Sterling កំពុងឡើងជើងខ្លាំង
ម្ចាស់អាវលេចខ៧រូបនេះ រកបានដល់ទៅ១១គ្រាប់ឯណោះចាប់តាំងពីសកម្មភាពបាល់ទាត់ បើកដំណើរការឡើងវិញ ក្រោយផ្អាកអស់មួយរៈដោយសារកូវីដ១៩។
- មានខ្សែបម្រើកំពុងឡើងជើងច្រើនដូចជា Rodri, Gundogun, Bernardo Silva, David Silva, Phil Foden និង Kevin De Bruyne ជាដើម ហើយទាំង៦រូបនេះដាក់អ្នកណាលេងក៏ត្រូវគ្នាល្អដែរ។
- មានទំនុកចិត្តខ្ពស់ក្រោមការនាំលេងរបស់កីឡាករ Kevin de Bruyne ដែលកំពុងតែឡើងជើងខ្លាំងនោះ។
- គុណភាពនៃការតាមដណ្តើមបាល់ពីគូប្រកួត
គួរឲ្យដឹងដែរថានៅក្នុងការប្រកួតសប្តាហ៍មុននេះ Man City ដណ្តើមបានបាល់នៅមុខទីរបស់ក្លិប Real Madrid ចំនួន១២ដងឯណោះ។
- គុណភាពនៃការប៉ះបាល់ខ្លីដ៏មានប្រសិទ្ធភាពរបស់កូនក្រុមលោក Pep Guardiola ។
ប្រភព៖ dailymail