ក្មេងប្រុសវ័យ១៤ឆ្នាំ លួចឡានឪពុកម្ដាយបើកលេង ស្រាប់តែមកដល់ផ្ទះវិញ ទទួលពិន័យយ៉ាងធ្ងន់ក

//s4.kh1.co/c1/c12b9059dca615ee21b56c520392de8e72269a7d.jpg
សង្គម

 ១២-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្មេងប្រុសម្នាក់មានឈ្មោះថា Angel Martinez វ័យ១៤ឆ្នាំ រស់នៅក្នុងទីក្រុង Phoenix បានលួចរថយន្ដ Range Rover របស់ឪពុកម្ដាយបើកលេង ខណៈពេលដែលឪពុកម្ដាយចាកចេញក្រៅក្រុង

អាមេរិក៖ ថ្មីៗនេះ ក្មេងប្រុសម្នាក់មានឈ្មោះថា Angel Martinez វ័យ១៤ឆ្នាំ រស់នៅក្នុងទីក្រុង Phoenix បានលួចរថយន្ដ Range Rover របស់ឪពុកម្ដាយបើកលេង ខណៈពេលដែលឪពុកម្ដាយចាកចេញក្រៅក្រុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Roman ជាឪពុកបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅថ្ងៃនោះ លោកនិងភរិយាបានធ្វើដំណើរ ទៅប្រារព្ធពិធីគម្រប់ខួបអាពាហ៍ពិពាហ៍នៅក្នុងទីក្រុង Las Vegas។ ហើយក៏ទទួលបានទូរសព្ទពីខាងប៉ូលិស ដែលរាយការណ៍ថា រថយន្ដរបស់លោក បានបើកបរក្នុងល្បឿនយ៉ាងលឿន។

ក្រោយពីវិលត្រលប់មកដល់ផ្ទះវិញ លោក Roman បានពិន័យកូនប្រុសរបស់លោក ដោយបញ្ជាឲ្យប្រមូលសម្ភារគ្រប់យ៉ាងនៅក្នុងបន្ទប់ ដែលមានដូចជាស្បែកជើង ទូរទស្សន៍ស្ដើង ឈុតគ្រែគេងជាដើម សម្រាប់ត្រៀមផ្ដល់ជូនដល់អ្នកដទៃឥតគិតថ្លៃនៅខាងមុខផ្ទះ ទាំងដែលមានក្រដាសមួយផ្ទាំងសរសេរថា «សុំទោស ខ្ញុំបានលួចរថយន្ដឪពុកម្ដាយ និងបើកក្នុងល្បឿនលឿន»។ ហើយជាមួយគ្នានេះ កូនប្រុសរបស់លោក នឹងត្រូវគេងលើសាឡុងមួយ​រយៈធំផងដែរ។

ទន្ទឹមនឹងនេះដែរ ក្មេងប្រុស Angel បានបកស្រាយថា ដំបូង គេបានលាងសម្អាតរថយន្ដ និងមិនមានអ្វីសម្រាប់ធ្វើឲ្យរថយន្ដស្ងួតឡើយ។ ដូច្នេះ គេក៏សម្រេចចិត្តបើករថយន្ដមួយភ្លែត រហូតដល់វាស្ងួត ទាំងដែលខ្លួនមិនមានប័ណ្ឌបើកបរ។

យ៉ាងណាមិញ ចំពោះការពិន័យបែបនេះ មើលទៅដូចជាចម្លែកបន្ដិចសម្រាប់ក្មេងប្រុស Angel តែគេមិនបានខឹងចំពោះឪពុកម្ដាយឡើយ ដោយគិតថា នេះគឺជាមេរៀន និងជាការពិន័យដ៏ត្រឹមត្រូវផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងប្រុស Angel
ក្មេងប្រុស Angel
លោក Roman  ជាឪពុក
លោក Roman  ជាឪពុក
លោក Roman និងកូនប្រុស
លោក Roman និងកូនប្រុស
ក្មេងប្រុស Angel និងសម្ភារក្នុងបន្ទប់របស់គេ
ក្មេងប្រុស Angel និងសម្ភារក្នុងបន្ទប់របស់គេ
ក្មេងប្រុស Angel និងសម្ភារក្នុងបន្ទប់របស់គេ
ក្មេងប្រុស Angel និងសម្ភារក្នុងបន្ទប់របស់គេ
សម្ភាររបស់ក្មេងប្រុស Angel 
សម្ភាររបស់ក្មេងប្រុស Angel 
ក្រដាសដែលបានសរសេរនៅខាងមុខផ្ទះ
ក្រដាសដែលបានសរសេរនៅខាងមុខផ្ទះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T