ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសមុននេះបន្តិចថា ក្រសួងសុខាភិបាលរុស្ស៊ីបានធ្វើការអនុម័តជាផ្លូវការ នូវវ៉ាក់សាំងកូវីដ១៩ ជាលើកដំបូងនៅលើពិភពលោក។ ហើយប្រធានាធិបតីរុស្ស៊ីរូបនេះបានបន្ថែមថា កូនស្រីរបស់លោកបានចាក់វ៉ាក់សាំងនេះរួចហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ពូទីន បានលើកឡើងថា វ៉ាក់សាំងកូវីដ១៩ ដែលត្រូវបានផលិតឡើង ដោយវិទ្យាស្ថាន ហ្គាម៉ាឡេយ៉ា (Gamleya) នៃរដ្ឋធានីម៉ូស្គូ បានទទួលភ្លើងខៀវពីក្រសួងសុខាភិបាលរុស្ស៊ីនៅពីថ្ងៃអង្គារនេះ។ ហើយលោកសង្ឃឹមថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ។
យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា វ៉ាក់សាំងជាង ១០០ប្រភេទ កំពុងត្រូវបានបង្កើតឡើងនៅជុំវិញពិភពលោក ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយយ៉ាងហោចណាស់ មានវ៉ាក់សាំងចំនួន ៤ប្រភេទ បានឈានដល់ការសាកល្បងលើមនុស្ស ក្នុងដំណាក់កាលទី៣៕