នែរ៉ូប៊ី៖ ភ្លើងឆេះព្រៃនៅក្នុងឧទ្យានជាតិ Tsavo ដែលជាឧទ្យានធំបំផុតរបស់ប្រទេសកេនយ៉ា ត្រូវបានពន្លត់ទៅវិញដោយជោគជ័យ បន្ទាប់ពីបានឆេះឆាបអស់រយៈពេលពីរថ្ងៃរួចមក។ ភ្លើងឆេះព្រៃនៅក្នុងឧទ្យានជាតិ Tsavo បានកើតឡើងកាលពីថ្ងៃសៅរ៍ទី ៨ ខែសីហា ហើយក្រុមអភិរក្សសត្វព្រៃនៅកេនយ៉ា (KWS) បានសង្ស័យថា មូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះឡើង គឺដោយសារមានអ្នកលួចដុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមអភិរក្ស KWS បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ធំធេងពីសំណាក់ទីភ្នាក់ងាររដ្ឋាភិបាល និងដៃគូមួយចំនួនទៀត ដែលបានខិតខំប្រឹងប្រែងចុះជួយអន្តរាគមន៍ពន្លត់ភ្លើងព្រៃនៅតំបន់អភិរក្ស Tsavo ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ។
គួរឱ្យដឹងដែរថា តំបន់ឧទ្យានជាតិ Tsavo ធ្លាប់បានជួបប្រទះនឹងបញ្ហាភ្លើងឆេះព្រៃជាច្រើនដង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលភាគច្រើនគេសង្ស័យថា វាត្រូវបានលួចដុត។ ហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់អាចកំណត់ទំហំនៃការខូចខាតនៅឡើយទេ៕
សូមទស្សនាវីដេអូខាងក្រោម៖