សហរដ្ឋអាមេរិកធ្វើសមយុទ្ធមួយ នៅតំបន់ឆ្នេរសមុទ្រក្បែរប្រទេសជប៉ុន

//s6.kh1.co/89/89500f2f9bb95ba4f3a4ba50c846385d5d4b3a27.jpg
សង្គម

 ១០-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កងទ័ពអាកាស និងកងទ័ពជើងទឹក ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Ronald Reagan បានធ្វើសមយុទ្ធរួមគ្នានៅសប្តាហ៍នេះក្បែរប្រទេសជប៉ុន

វ៉ាស៊ីនតោន៖ កងអង្គភាពទ័ពជើងទឹកទី៧ ឬហៅថា 7th Fleet របស់សហរដ្ឋអាមេរិក បានប្រកាសថា កងទ័ពអាកាស និងកងទ័ពជើងទឹក ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Ronald Reagan បានធ្វើសមយុទ្ធរួមគ្នាមួយ នៅតំបន់ឆ្នេរក្បែរប្រទេសជប៉ុនកាលពីសប្តាហ៍មុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=479,q=100/93/9378d22fe30c3db84f3f501354a950264864392b.jpg

សេចក្តីថ្លែងការណ៍របស់អង្គភាព 7th Fleet បានឱ្យដឹងថា នៅក្នុងសមយុទ្ធកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ គឺ​រួមមានសកម្មភាពហ្វឹកហាត់​វាយប្រហារតាមអាកាស បេសកកម្មស្វែងរ​ក បេសកកម្មជួយសង្គ្រោះ និងបេសកកម្មការពារដែនអាកាស ​ដោយមានវត្តមានចូលរួមពីនាវាដឹកយន្តហោះ និងនាវាចម្បាំង ក៏ដូចជា​យន្តហោះចម្បាំងជាច្រើនគ្រឿង។

https://s6.kh1.co/__image/w=650,h=650,q=100/b2/b2b584a3bba2b466bafe283395c00b6e287c7085.jpg

​សូមជម្រាប​ដែរថា ​សមយុទ្ធ​របស់កងទ័ពជើងទឹក និងកងទ័ពអាកាសអាមេរិក ដែលតែងធ្វើឡើងញឹកញាប់នៅក្នុងតំបន់ប្រតិបត្តិការឥណ្ឌូប៉ាស៊ីហ្វិក ​គឺដើម្បីជាការលើកកម្ពស់ សន្តិសុខ ស្ថេរភាព និងវិបុលភាពពាសពេញតំបន់។​ ​ហើយ​វាក៏អាចជាឱកាសល្អមួយ​ សំរាប់កងទ័ពអាមេរិកធ្វើការហ្វឹកហាត់ ​ក៏ដូចជាពង្រឹងសមត្ថភាពរបស់ខ្លួនដែរ៕

https://s4.kh1.co/__image/w=650,h=410,q=100/7b/7b64f2777b0f67f03e4d1bcb85453f7f4e0c736f.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T