ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុន Midea ជាក្រុមហ៊ុនមួយដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ និងឈរនៅលើទីផ្សារកម្ពុជារយៈពេល ១០ឆ្នាំនោះ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់ ជាមួយ E-Gets ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា កំពុងតែឈានមុខមួយ ក្នុងការផ្តល់ជូននៅសេវាកម្មជាច្រើនមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន មីឌា (ខេមបូឌា) បានបង្កើតមកជាង១០ឆ្នាំមកហើយ ប្រកាន់ខ្ជាប់ជានិច្ចនូវទស្សនវិជ្ជាអាជីវកម្មក្នុងការផ្តល់ផលិតផលនិងសេវាកម្មល្អជាងមុនដល់អតិថិជនកម្ពុជា ផ្សារភ្ជាប់ជាមួយទីផ្សាប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះថែមទាំងទទួលបានលទ្ធផលដែលល្អឥតខ្ចោះ ជាពិសេសគឺនៅក្នុងឆ្នាំ ២០១៧ ដល់ ២០១៩ រយះពេល៣ឆ្នាំជាប់គ្នាគឺមានការរីកចំរើនរហូតដល់១០០ភាគរយ នៅប្រទេសកម្ពុជាផលិតផលគ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុន មីឌា ត្រូវបានចាត់ទុកជាជំរើសដ៏ល្អសំរាប់អតិថិជន។

ទីផ្សាផលិតផលរបស់ក្រុមហ៊ុន មីឌា នៅប្រទេសកម្ពុជារូមបញ្ចូលមានដូចជា ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោក កង្ហារ ធុងទឹក ម៉ាស៊ីនដុតនិងកំដៅ ឆ្នាំងដាំបាយនិងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀត។ បរិវេនអាជីរកម្មគ្របដណ្ដប់ប្រទេសកម្ពុជា តំណាងចែកចាយនិងប្រព័ន្ធអ៊ីនធឺណេតជាង៣០០សាខា និងមាននៅផ្សាទំនើបដូចជា Aeon, Nojima, K-four, Sunsimexco, Makro, Global House, BigPhone សុទ្ធតែមានឈរជើងទាំងអស់។
នៅចុងឆ្នាំ២០១៩ដោយសារមានការរីករាលដាលពីជំងឺរាលត្បាត ប្រព័ន្ធអនឡាញនៅប្រទេសកម្ពុជាចាប់ផ្ដើមមកដល់ វេទិការធំៗរបស់ប្រព័ន្ធអនឡាយមានការលូតលាស់យ៉ាងខ្លាំង ស្របពេលនោះផងដែលក្រុមហ៊ុនមីឌា ធ្វើរការបើកទីផ្សារប្រព័ន្ធអនឡាញ នៅថ្ងៃពី៧ ខែសីហា ឆ្នាំ២០២០ បានធ្វើការចុះកិច្ចព្រមព្រៀងជាស្ថាពរជាមួយក្រុមហ៊ុន E-Gets។ ក្រុមហ៊ុនE-Gets បានធ្វើអាជីវកម្មនៅប្រទេសកម្ពុជារយះពេលជាងពីរឆ្នាំមកហើយ ថែមទាំងមានការប្រមូលសិននិងការដឹកជញ្ចូនយ៉ាងរហ័សទាន់ចិត្តសម្រាប់អតិថិជនរហូតមក មិនថាប្រជាជនក្នុងប្រទេសឬអ្នកទេសចរទេសុទ្ធតែមានការសរសើជានិច្ច។

ក្រុមហ៊ុន មីឌា និង ក្រុមហ៊ុន E-Gets មានការសហការគ្នាយ៉ាងរឹងមាំ និងរួមដៃគ្នាធ្វើអោយអតិថិជននៅកម្ពុជាដឹងពីបទពិសោធន៍មិនដូចគ្នាក្នុងការទិញទំនិញ។ ហេតុនេះ ទើបធ្វើអោយក្រុមហ៊ុនទាំងពីរ ស្វែងរកអ្វីដែលថ្មី និងមានភាពងាយស្រួល ផ្តល់ជូនទៅកាន់អតិថិជន ដោយក្រុម Midea និងក្រុមហ៊ុនដឹកជញ្ចូន E-Gets បានរួមគ្នានឹងបង្កើត កម្មវិធីបញ្ចុះតំលៃទៅលើឧបករណ៍អេឡិចត្រូនិច រហូតទៅដល់ 37%។ កម្មវិធីនេះនឹងចាប់ផ្តើមអោយអតិថិជនធ្វើការបញ្ជាទិញ ជាមួយការដឹកជញ្ចូនភ្លាមៗ ដោយឥតគិតថ្លៃ។

*** សូមបញ្ជាក់ផងដែរថា កម្មវិធីនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី 10 រហូតដល់ថ្ងៃទី 31 ខែសីហាខាងមុខ។
-រាល់ផលិតផលទាំងអស់សុទ្ធ សឹងតែជាផលិតផលផ្លូវការ ពីក្រុមហ៊ុន Midea ប្រចាំប្រទេសកម្ពុជាផ្ទាល់!
-រាល់ការកុម្ម៉ង់ នឹងធ្វើការដឹកជញ្ចូនភ្លាមៗ ត្រឹមតែរយៈពេល 1 ម៉ោងជាមួយនឹងការដឹកជញ្ចូនឥតគិតថ្លៃ!
-រាល់ផលិតផលទាំងអស់ ត្រូវបានធានាពីក្រុមហ៊ុនដោយផ្ទាល់ មានការធានារយៈពេលរហូតទៅដល់ 12 ខែ!
-បើសិនជាឧបករណ៍អេឡិចត្រូនិច របស់លោកអ្នកមានបញ្ហា លោកអ្នកអាចយកទៅកាន់ Service Center ដើម្បីធ្វើការពិនិត្យ ឬជុសជួលបានដោយងាយ!
ដើម្បីធ្វើការ Download App E-Gets សូមចុចLink ខាងក្រោម៖
Android http://bit.ly/2RiJCey
(អតិថិជនទាំងអស់អាចជួបជាមួយក្រុមការងារ ទីព្រឹក្សាផ្នែកលក់សម្រាប់សាកសួរពត៌មាននិងចម្ងល់ផ្សេងៗ ចូលទៅក្នុង Facebook page Midea Cambodia
https://www.facebook.com/MideaCambodia/



