បរទេស៖ ខ្សែប្រយុទ្ធជើងចាស់របស់ក្លិប Barcelona លោក Rivaldo បានលើកឡើងថា អ្នកចាត់ការទូទៅលោក Quique Setien អាចនឹងបាត់បង់តំណែង ប្រសិនបើគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ មិនអាចដឹកនាំ Barca ឆ្លងផុតក្រុម Napoli ឡើងទៅវគ្គ៨ក្រុម ពានរង្វាន់ Champions League ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឲ្យដឹងដែរថា នៅយប់នេះ វេលាម៉ោង២រំលងអធ្រាត្រ Barcelona នឹងត្រូវបើកទ្វារកីឡដ្ឋាន Camp Nou ទទួលស្វាគមន៍ក្រុមភ្ញៀវ Napoli ដែលជាការប្រកួត វគ្គ១៦ក្រុមជើងទី២ ក្របខណ្ឌ Champions League ខណៈកាលពីជើងទី១នៅទឹកដី Napoli ក្រុមទាំងពីរស្មើគ្នា ១ទល់នឹង១៕
ប្រភព៖ tribuna