ស្ទាក់ស្ទើរច្រើន PSG យកបាត់ឥឡូវហើយ! ក្លិបអ្នកមាន PSG កំពុងចង់បានគោលដៅធំរបស់ Liverpool ម្នាក់នេះដែរហើយ

//s6.kh1.co/5f/5f1c2fd0e0e0ff8dcd619e67698e0f5e3a176220.jpg
កីទ្បា

 ០៨-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្លិបអ្នកមាន PSG កំពុងចូលប្រជែងយកគោលដៅធំរបស់ Liverpool ម្នាក់គឺកីឡាករ Thiago Alcantara

អឺរ៉ុប៖ បើតាមគេហទំព័រ Le 10 Sport បានឲ្យដឹងថាក្លិបអ្នកមានរបស់បារាំង Paris Saint-Germain កំពុងតែចូលប្រជែងជាមួយក្លិបហង្សក្រហម Liverpool ក្នុងការចរចាទិញយកខ្សែបម្រើឆ្នើម Thiago Alcantara ពីក្លិប Bayern Munich​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​ Thiago Alcantara
កីឡាករ​ Thiago Alcantara

ម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich កំពុងតែបើកផ្លូវឲ្យក្លិបធំៗនៅអឺរ៉ុបធ្វើការចរចាទិញយក Thiago ចេញពីក្លិបហើយ ដោយសារកុងត្រាកីឡាកររូបនេះនឹងអស់សុពលភាពនៅចុងរដូវកាលក្រោយ។ បន្ទាប់ពីចំណាយពេលជាមួយក្លិបយក្សរបស់អាល្លឺម៉ង់ចំនួន៧រដូវកាលរួមមក អតីតខ្សែបម្រើរបស់ Barcelona រូបនេះកំពុងតែស្វែងរកទ្រនំផ្សេងទៅចូលរួមនៅរដូវកាលក្រោយ។ 

កីឡាករ​ Thiago Alcantara ពេលនៅលេងឲ្យ Barcelona
កីឡាករ​ Thiago Alcantara ពេលនៅលេងឲ្យ Barcelona

ក្នុងនោះក្លិប Liverpool បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការនាំយក Thiago មករួមក្រុម ប៉ុន្តែបើតាមរបាយការណ៍បានឲ្យដឹងថាក្លិបដែលដឹកនាំដោយលោក Jurgen Klopp មួយនេះកំពុងតែព្យាយាមលក់កីឡាករម្នាក់ចេញសិន ដើម្បីអាចមានទុនបង្គ្រប់ទិញតារាវ័យ២៩ឆ្នាំមកកាន់ទឹកដី Anfield ។ ស្របពេលជាមួយគ្នានេះក្លិប PSG បានដាក់សំណើក្នុងចំនួនទឹកប្រាក់២៧លានផោន (ឬប្រហែល៣៥លានដុល្លារ) ឲ្យទៅ Bayern Munich ដើម្បីនាំយក Thiago មកលេងនៅ Ligue 1 

កីឡាករ​ Thiago Alcantara
កីឡាករ​ Thiago Alcantara

គួរឲ្យដឹងដែរថា Thaigo បង្ហាញខ្លួនឲ្យ Bayern Munich បានចំនួន៣៦ប្រកួតនៅក្នុងរដូវកាលនេះ និងបានជួយឲ្យក្លិបឈ្នះពាន Bundesliga លើកទី៨ជាប់ៗគ្នា។

ដៅយឡែកនៅយប់នេះ Bayern នឹងត្រូវប៉ះជាមួយតោខៀវ Chelsea ជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោយយកឈ្នះក្លិបលោក Frank Lampard ដោយលទ្ធ៣ទល់នឹង០កាលពីជើងទី១៕ 

គ្រួសាររបស់កីឡាករ​ Thiago Alcantara និងពានរង្វាន់ Bundesliga
គ្រួសាររបស់កីឡាករ​ Thiago Alcantara និងពានរង្វាន់ Bundesliga

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T