រំជួលចិត្ត ពេលឃើញរូបភាពចាក់ដោតក្នុងពិធីបុណ្យសពម្ដាយ ទឹម រដ្ឋា យំស្ទើរបោកខ្លួន

//s4.kh1.co/db/dba6d76580e580ae3e59b4581c67cf47a551633d.jpg
តារា & កម្សាន្ដ

 ០៨-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទឹម រដ្ឋា បានធ្វើឲ្យអ្នកគាំទ្រក្នុងបណ្ដាញសង្គម រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពី រូបនាង បានបង្ហោះកម្រងរូបភាពជាច្រើនសន្លឹក ក្នុងទិដ្ឋភាពពិធីបុណ្យសពម្ដាយ។

ភ្នំពេញ៖ ពិតណាស់ថា ប្រិយមិត្តរាល់គ្នាច្បាស់ជាបានជ្រាបហើយថា ថ្មីៗនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាព ទឹម រដ្ឋា​ និងទឹម វត្តី ព្រមទាំងគ្រួសារទាំងមូល កំពុងជួបទុក្ខធំ បាត់បង់ម្ដាយជាទីស្រលាញ់រហូតហើយ បន្សល់ទុកភាពសោកសៅយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ការបាត់បង់ដ៏ធំធេងក្នុងគ្រួសារ តារាសម្ដែងរូបនេះ បានធ្វើឲ្យប្រិយមិត្ត ក៏ដូចជាមិត្តៗសិល្បករទាំងអស់ មានការសោកស្ដាយគ្រប់គ្នា រីឯហេតុផល ម្ដាយ ទឹម រដ្ឋា បានបាត់បង់ជីវិត ក៏ដោយសារជំងឺបេះ​ដូងរីក ដែលអ្នកស្រិ ហាក់បានឃ្លាតឆ្ងាយ ភ្លាមៗពេក។ លើសពីនេះ ក៏មានបងប្អូនសិល្បករជាច្រើន បានចំណាយពេលវេលា និងថវិកាចូលរួមក្នុងពិធី បុណ្យសព និងបុណ្យ៧ថ្ងៃ១០០ថ្ងៃរបស់នាង យ៉ាងច្រើនកុះករ។

ទន្ទឹមនឹងនេះ កាលពីប៉ុន្មានម៉ោងមុននេះ ទឹម រដ្ឋា បានធ្វើឲ្យអ្នកគាំទ្រក្នុងបណ្ដាញសង្គម រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពី រូបនាង បានបង្ហោះកម្រងរូបភាពជាច្រើនសន្លឹក ក្នុងទិដ្ឋភាពពិធីបុណ្យសព និងបូជាសពម្ដាយ។ តាមរយៈរូបថតប៉ុន្មានសន្លឹកនោះដែរ គេឃើញថា ក្រុមគ្រួសារ និងទឹម រដ្ឋា ព្រមទាំងទឹម វត្តី នាំគ្នាយំសោកបោកខ្លួន ស្ទើរខ្សោះទឹកភ្នែក ក្នុងពិធីបូជាសពម្ដាយ មើលទៅទិដ្ឋភាពទាំងមូល ពិតជាសោកសៅ និងចាក់ដោតអារម្មណ៍ខ្លាំងជាទីបំផុត។

បន្ថែមពីនេះ អាចនិយាយបានថា បន្ទាប់ពីឃើញរូបថតទាំងនោះភ្លាម មានបងប្អូនទស្សនិកជនជាច្រើន កាន់តែមានក្ដីអាណិតអាសូរ និងចូលរួមសោកស្ដាយចំពោះ ការបាត់បង់អ្នកមានគុណរបស់តារាស្រីរូបនេះគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ទឹម រដ្ឋា និងម្ដាយកាលនៅមានជីវិត
ទឹម រដ្ឋា និងម្ដាយកាលនៅមានជីវិត
ទឹម រដ្ឋា និងម្ដាយកាលនៅមានជីវិត
ទឹម រដ្ឋា និងម្ដាយកាលនៅមានជីវិត
រូបភាពរំជួលចិត្តក្នុងពិជីបូជាសពម្ដាយ ទឹម រដ្ឋា
រូបភាពរំជួលចិត្តក្នុងពិជីបូជាសពម្ដាយ ទឹម រដ្ឋា
រូបភាពរំជួលចិត្តក្នុងពិជីបូជាសពម្ដាយ ទឹម រដ្ឋា
រូបភាពរំជួលចិត្តក្នុងពិជីបូជាសពម្ដាយ ទឹម រដ្ឋា
រូបភាពរំជួលចិត្តក្នុងពិជីបូជាសពម្ដាយ ទឹម រដ្ឋា
រូបភាពរំជួលចិត្តក្នុងពិជីបូជាសពម្ដាយ ទឹម រដ្ឋា
រូបភាពរំជួលចិត្តក្នុងពិជីបូជាសពម្ដាយ ទឹម រដ្ឋា
រូបភាពរំជួលចិត្តក្នុងពិជីបូជាសពម្ដាយ ទឹម រដ្ឋា
ទឹម រដ្ឋាទឹម វត្តី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T