ហ្វេនស្រីៗកាត់ចិត្ត ពេលនេះ តារាសម្ដែង Guzbel​ គ្រោងរៀបការជាមួយគូស្នេហ៍ភេទដូចគ្នាហើយ

//s6.kh1.co/e3/e3c65b8267d5d332ca25f8d491df20ad96d168ed.png
នារី

 ០៧-សីហា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

បន្ទាប់ពីបានប្រកាសថា​មានគូរស្នេហ៍ជាភេទដូចគ្នា តារាសម្តេងប្រុស លោក Gusbel Peerakorn ត្រូវបានមិត្តប្រុសសុំរៀបការ កាលពីថ្មីៗនេះ

ថៃ៖ ត្រលប់ទៅកាន់ ក្នុងឱកាសទិវានៃក្តីស្រឡាញ់កាលពីដើមឆ្នាំកន្លងមក តារាសម្តែងវ័យក្មេងលោក Gusbel Peerakorn បានបង្ហោះរូបភាព បង្ហាញមុខមាត់ គូស្នេហ៍ដែលជា បុរសដូចគ្នា ដោយទន្ទឹមនឹងការប្រកាសពីក្តីស្រឡាញ់នេះផងដែរ បានធ្វើឲ្យហ្វេនៗរបស់លោកផ្ទាល់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប្រកាសមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយកាលពីថ្មីៗនេះ តារាសម្តែងវ័យក្មេងនេះ បានបង្កើតការស្រឡាំងកាំងម្តងទៀត ដោយនៅលើអ៊ីនស្តារក្រាមបានចែករំលែក រូបភាពមិត្តប្រុសរបស់លោក ដែលបានរស់នៅ ទីក្រុងញូយ៉កនោះ សុំរៀបការ។

លើសពីនេះទៅទៀត រូបភាពដែលកំពុងពាក់ចិញ្ចៀននៅម្រាមដៃខាងឆ្វេងរបស់លោក ដោយដៃម្ខាងទៀតជាអ្នកកាន់ ដែលដឹងច្បាស់ថាជាមិត្តប្រុសរបស់គាត់ ជាមួយ captionថា «រូបភាពបានបញ្ជាក់ដោយខ្លួនឯង»

ក្រោយឃើញបែបនេះហើយ មានមហាជនជាច្រើន ជាពិសេសហ្វេន ចូលបញ្ចេញមតិជាហូរហែរ ដែលបានសម្តែងការត្រេតអរ និងចូលរួម អបអរសារទរ ដល់អ្នកទាំងពីរផងដែរ៕

សូមទស្សនារូបខាងក្រោម៖

Gusbel Peerakorn
Gusbel Peerakorn
Gusbel Peerakorn
Gusbel Peerakorn
Gusbel Peerakorn និងគូស្នេហ៍
Gusbel Peerakorn និងគូស្នេហ៍
Gusbel Peerakorn និងគូស្នេហ៍
Gusbel Peerakorn និងគូស្នេហ៍
Gusbel Peerakorn និងគូស្នេហ៍
Gusbel Peerakorn និងគូស្នេហ៍
ចិញ្ចៀនគូស្នេហ៍របស់ពួកគេ
ចិញ្ចៀនគូស្នេហ៍របស់ពួកគេ
Gusbel Peerakorn និងគូស្នេហ៍
Gusbel Peerakorn និងគូស្នេហ៍
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T