ថៃ៖ តារាសម្តែងថៃប្រុសស្រីចំនួន ៨រូប កំពុងមានប្រជាប្រិយភាពខ្លាំង ថៃមទាំងជាគូស្នេហ៍រវាងតារានិងតារាដូចគ្នាទៀតផង។ មិនតែប៉ុណ្ណោះ គូស្នេហ៍ទាំង ៤នេះ តែងតែបង្ហោះរូបជាមួយគ្នានៅក្នុងគណនី Instragram ជាហូរហែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះជាតារាប្រុសស្រី ៤គូ ដែលហ្វេនៗតែងតែចង់ឃើញពួកគេដឹកដៃគ្នាចូលរោងការឆាប់ៗនេះ៖
១. លោក Nadech Kugimiya និងកញ្ញា Yaya Urassaya
កាលពីពេលថ្មីៗនេះ កញ្ញា Yaya Urassaya បាននិយាយថា នាងកំពុងរង់ចាំពេលវេលាល្អ ដែលលោក Nadech Kugimiya នឹងសុំនាងរៀបការ។ រីឯតារាប្រុសរូបនេះក៏បានឆ្លើយថា គាត់ក៏មានគម្រោងនេះដែរ ប៉ុន្តែសម្រាប់ពេលវេលាជាក់លាក់នោះមិនទាន់បង្ហាញទេ ព្រោះខ្លាចមិនភ្ញាក់ផ្អើល។ លោកក៏បានបន្តថា Yaya គឺជាកូនក្រមុំរបស់លោកតែម្នាក់គត់។
២. លោក Mark Prin និងកញ្ញា Kimmy Kimberley
ចំណែកឯគូស្នេហ៍រវាងលោក Mark Prin និងកញ្ញា Kimmy Kimberley មានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលជិត ៧ឆ្នាំហើយ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរតែងតែបង្ហោះរូបភាព និងសកម្មភាពផ្សេងៗយ៉ាងផ្អែមល្ហែម និងពេលវេលាល្អៗជាមួយគ្នានៅលើគណនី Instagram ជាញឹកញាប់។
៣. លោក Weir Sukollawat និងកញ្ញា Bella Ranee
សម្រាប់គូស្នេហ៍រវាងលោក Weir Sukollawat និង Bella Ranee វិញក៏មានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៨ឆ្នាំឯណ្ណោះ។ ហើយតារាប្រុសរូបនេះក៏បានបង្ហើបថា លោកក៏ធ្លាប់បានពិភាក្សាពីរឿងរៀបការជាមួយនឹងមិត្តស្រីកញ្ញា Bella ផងដែរ។
៤. លោក Ken Phupoom និងកញ្ញា Esther Supreeleela
ដោយឡែកគូស្នេហ៍រវាងលោក Ken Phupoom និងកញ្ញា Esther Supreeleela មានទំនាក់ទំនង ជាមួយគ្នាអស់រយៈពេល ៥ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះក៏បាននិយាយថា នាងនឹងចូលរោងការក្នុងពេលឆាប់ៗនេះ៕