ថៃ៖ ធ្លាប់តែឃើញតារាថៃស្រីទាំង ៤រូបខាងក្រោមនេះ បង្ហោះរូបស្វីតៗជាមួយនៅក្នុងបណ្តាញសង្គមជារឿយៗ ប៉ុន្តែកាលពីថ្មីៗនេះពួកគេទាំង ៤រូបនេះបានប្រកាសថានឹងចូលរោងការជាមួយគូស្នេហ៍ឆាប់ៗ។ ចង់ដឹងទេថា តារាស្រីទាំង ៤រូបនោះមានអ្នកណាខ្លះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. កញ្ញា Kaew Jarinya
កាលពីថ្មីៗនេះ លោក Toni Rakkaen ទើបតែសុំកញ្ញា Kaew Jarinya រៀបការកាលពីខែមិថុនា ឆ្នាំ២០២០។ ហើយតាមព័ត៌មានបានឲ្យដឹង មិនយូរទេ ពួកគេនឹងរៀបការក្នុងពេលឆាប់ៗនេះ។ គួរបញ្ជាក់ផងដែរថា ពួកគេទាំងពីរមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាងមួយឆ្នាំហើយ។
២. កញ្ញា Rodmay Kaneungnij
សម្រាប់តារាស្រី Rodmay Kaneungnij វិញក៏បានប្រកាសនឹងរៀបការក្នុងពេលឆាប់ៗនេះ ជាមួយនឹងបុរសម្នាក់ដែលមិនមែនជាអ្នកក្នុងរង្វង់សិល្បៈឡើយ។
៣. កញ្ញា Baitoei Zuvapit
ចំណែកឯតារាប្រុសលោក Patchai Pukdesusook ក៏ធ្លាប់សុំមិត្តស្រីកញ្ញា Baitoei Zuvapit រៀបការកាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះផងដែរ។ សម្រាប់អ្នកទាំងពីរគឺមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៤ឆ្នាំមកហើយ។
៤. កញ្ញា Koy Rachwin
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក Artiwara Kongmalai ក៏បានសុំដៃគូ កញ្ញា Koy Rachwin រៀបការផងដែរ។ សម្រាប់គូស្នេហ៍មួយគូនេះមានទំនាក់ទំនងជាមួយគ្នាអស់រយៈ ១០ឆ្នាំមកហើយ៕