ធនាគារកណ្តាលរបស់ម៉ុងហ្គោលី ទិញមាសបានជាង ១១ តោន រយៈពេល ៧ ខែក្នុងឆ្នាំ២០២០នេះ

//s6.kh1.co/54/54d3e65c3453590dfadcfe08b6ca255f5272fcff.jpg
សង្គម

 ០៥-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្នុងរយៈពេលតែ ៧ ខែដំបូងនៃឆ្នាំនេះធនាគារកណ្តាលរបស់ម៉ុងហ្គោលីបានទិញមាសសរុបចំនួន ១១,៣ តោន

ម៉ុងហ្គោលី៖ ធនាគារកណ្តាលរបស់ម៉ុងហ្គោលីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានទិញមាសសរុបចំនួន ១១,៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធនាគារកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទិញមាសគឺជាឧបករណ៍គន្លឹះមួយសម្រាប់ធនាគារម៉ុងហ្គោលីដើម្បីធានាឱ្យមានស្ថេរភាពសេដ្ឋកិច្ចរបស់ប្រទេសដោយបង្កើនប្រាក់បម្រុងរូបិយប័ណ្ណបរទេសជាប់លាប់។

ធនាគារកណ្តាលម៉ុងហ្គោលី
ធនាគារកណ្តាលម៉ុងហ្គោលី

ធនាគារបាននិយាយបន្ថែមថា ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ម៉ុងហ្គោលីមានចំនួន ៣,៦ ពាន់ លានដុល្លារអាមេរិកនៅចុងឆមាសទីមួយនៃឆ្នាំនេះដែលគ្រប់គ្រាន់សម្រាប់ការនាំចូលរយៈពេល ៩ ខែ។

គួរជម្រាបផងដែរថា ធនាគារកណ្តាលនៅទូទាំងពិភពលោកជាធម្មតាកាន់កាប់មាសជាផ្នែកមួយនៃប្រាក់បម្រុងប្តូរប្រាក់បរទេសរបស់ពួកគេ ដោយសារតែប្រាក់ចំណេញរយៈពេលវែងមុនៗ និងទ្រព្យសកម្មខ្ពស់៕

រូបតំណាង
រូបតំណាង
ទេសាភិបាលធនាគារកណ្តាលម៉ុងហ្គោលីលោក Naidansuren Zoljargal
ទេសាភិបាលធនាគារកណ្តាលម៉ុងហ្គោលីលោក Naidansuren Zoljargal

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T