អង់គ្លេស៖ លោកគ្រូបង្វឹក Mikel Arteta របស់ក្លិបកាំភ្លើងធំ Arsenal បានចំណាយលុយដល់ទៅ២មុឺនផោន (ឬប្រមាណ២មុឺន៦ពាន់ដុល្លារ) ដើម្បីទិញ ឆ្កែមួយក្បាលទុកឲ្យយាមផ្ទះ។ ឆ្កែរបស់លោក Arteta មួយនេះស្ថិតក្នុងប្រភេទ Dutch Shepherd ដែលធ្វើការទិញពីក្រុមបង្កើតពូជសត្វឆ្កែដ៏ល្បីមួយគឺក្រុម Elite Protection Dogs ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឲ្យដឹងដែរថា គ្រូបង្វឹកសញ្ជាតិអេស៉្បាញរូបនេះបានផ្លាស់មកកាន់ក្លិបដែលមានមូលដ្ឋាន នៅភាគខាងជើងទីក្រុងឡុងដ៍តាំងពីខែធ្នូឆ្នាំមុនម្ល៉េះ ដោយមកទទួលតួនាទី ជាអ្នកចាត់ការទូទៅក្រុម Arsenal ។
ជាមួយគ្នានេះដែរ ដើម្បីរក្សាសុវត្ថិភាពនៅក្នុងបរិវេនផ្ទះ លោកក៏បានទិញពូជឆ្កែមួយក្បាលនេះដើម្បីធ្វើការការពារពីករណីចោរកម្ម ឬបទល្មើសផ្សេងៗដែលអាចកើតមានឡើង។
គួររម្លឹកថា កាលពីពេលថ្មីៗក៏មានករណីចោរលួចគាស់ផ្ទះរបស់ខ្សែបម្រើឆ្នើម Fabinho របស់ Liverpool ផងដែរ ដែលករណីនេះវាបានក្រើនរំលឹកដល់កីឡាករក៏ដូចជាគ្រូបង្វឹកដ៏ទែទៀតឲ្យយកចិត្តទុកដាក់ថែរក្សាការពារសុវត្ថិភាពនៅជុំវិញផ្ទះរបស់ពួកគេ។
ដោយឡែកក្រៅពីលោក Arteta ក៏មានកីឡាករកំពូលៗនៅ Premier League មួយចំនួនទៀតផងដែរ ដែលបានទិញពូជឆ្កែប្រភេទនេះ យកទៅយាមផ្ទះរបស់ពួកគេ ក្នុងនោះមានដូចជាកីឡាករ Jack Wilshere និង Hugo Lloris ជាដើម៕
ប្រភព៖ dailymail