អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City បានចុះកុងត្រាយកខ្សែប្រយុទ្ធស្លាប Ferran Torres ពីក្លិបប្រជៀវខ្មៅ Valencia ក្នុងតម្លៃ២៣លានអឺរ៉ូ (ឬប្រមាណ ២៧លានដុល្លារ) អមជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សTorres ជាកីឡាករដំបូងដែល Man City ចុះកុងត្រាយកមករួមក្រុមនៅទីផ្សារដោះដូររដូវក្ដៅនេះ ដោយរូបគេ នឹងត្រូវមកជំនួសកន្លែងកីឡាករ Leroy Sane ដែលទើបចាកចេញទៅកាន់ក្លិប Bayern Munich កាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅ។
ទាក់ទិននឹងការផ្លាស់មក Man City នេះ Torres ផ្ទាល់ បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖
គួររម្លឹកផងដែរថា មុនពេលផ្ទេរមកកាន់កីឡដ្ឋាន Etihad ខ្សែប្រយុទ្ធស្លាបវ័យ២០ឆ្នាំរូបនេះ បង្ហាញខ្លួនឲ្យក្រុម Valencia សរុបបាន៩៧ប្រកួត ស៊ុតបញ្ចូលទីបាន៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១២ដង៕
ប្រភព៖ bbc