មិនធម្មតា! ៦ថ្ងៃជាប់ៗគ្នា ប្រទេសឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ ជាង៥ម៉ឺននាក់ និងស្លាប់ជិត១ពាន់នាក់រាល់ថ្ងៃ

//s4.kh1.co/a1/a1cd152c4f5ff28f94ec83a781bb189bb5d0da5c.jpg
សង្គម

 ០៤-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់...

ឥណ្ឌា៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសឥណ្ឌាបានកើនដល់១,៨៥៥,៧៤៥នាក់ និងស្លាប់កើនដល់៣៨,៩៣៨នាក់ បន្ទាប់ពីករណីឆ្លងថ្មី៥២,០៥០នាក់ និងស្លាប់៨០៣នាក់បន្ថែមទៀត ត្រូវបានកត់ត្រាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន ស៊ីងហួរ ចេញផ្សាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះ គឺជាថ្ងៃទីហើយ ដែលប្រទេសរងគ្រោះខ្លាំងជាងគេនៅតំបន់អាស៊ីមួយនេះ មានអ្នកឆ្លងថ្មីជាង៥០,០០០នាក់រាល់ថ្ងៃ។ ហើយកំណើនខ្ពស់ជាប់ៗគ្នាជិតមួយសប្ដាហ៍មកនេះ គឺត្រូវបានរកឃើញនៅពេលប្រទេសឥណ្ឌាចាប់ផ្ដើមសម្រុកធ្វើតេស្ដប្រជាជនរបស់ខ្លួន។

ជាក់ស្ដែង រហូតមកទល់ថ្ងៃចន្ទដើមសប្ដាហ៍នេះ មានសំណាកចំនួនប្រមាណ ២០,៨៦៤,៧៥០ ត្រូវបានធ្វើតេស្ដ ហើយក្នុងចំណោមនោះ មានសំណាកចំនួន៦៦១,៨៩២ ត្រូវបានធ្វើតេស្ដកាលពីថ្ងៃចន្ទម្សិលមិញនេះតែម្ដង។

គួរឲ្យដឹងផងដែរថា ប្រទេសឥណ្ឌាបច្ចុប្បន្ន គឺមានអ្នកជំងឺចំនួន៥៨៦,២៩៨នាក់ កំពុងសម្រាកព្យាបាល ដោយឡែកអ្នកជំងឺចំនួន១,២៣០,៥០៩នាក់ផ្សេងទៀត បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យវិញផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ការធ្វើតេស្ដ
ការធ្វើតេស្ដ
ការធ្វើតេស្ដ
ការធ្វើតេស្ដ
ការធ្វើតេស្ដ
ការធ្វើតេស្ដ
ពលរដ្ឋឥណ្ឌាកំឡុងពេលជំងឺកូវីដ-១៩រាតត្បាត
ពលរដ្ឋឥណ្ឌាកំឡុងពេលជំងឺកូវីដ-១៩រាតត្បាត
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T