ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងដែលមានទេព្យកោសល្យ និងស្រស់សង្ហា Nadech Kugimiya បានចូលរួមកម្មវិធីមួយ ហើយក៏បានផ្តល់បទសម្ភាសន៍ពីផែនការគូជីវិត និងផែនការរៀបការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមព័ត៌មានកម្សាន្តរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ លោក Nadech Kugimiya បាននិយាយថា លោកមានគម្រោងសុំ Yaya Urassaya រៀបការ ប៉ុន្តែកំពុងរង់ចាំពេលវេលាល្អសិន។ ទោះជាយ៉ាងណា លោកមិនទាន់ចង់និយាយអ្វីច្រើនជាងនេះទេ ព្រោះខ្លាចមិនភ្ញាក់ផ្អើល។
ម្យ៉ាងវិញទៀត តារាប្រុសរូបនេះក៏បន្ថែមថា លោកបាននិយាយពីរឿងនេះជាមួយ Yaya Urassaya ខ្លះៗដែរ។ ហើយលោកក៏បានបន្តថា កូនក្រមុំរបស់លោកគឺជា Yaya តែម្នាក់គត់៕
សូមទស្សនារូបភាពខាងក្រោម៖