រដ្ឋមន្ត្រី​ ថោង ខុន៖ ភ្ញៀវទេសចរ​បរទេស​មកទស្សនា​កម្ពុជា​ធ្លាក់​ចុះ​ ៦៤,៦ %​ ក្នុង​​ពេល​ ៦ខែ ​ឆ្នាំ ​២០២០​

//s6.kh1.co/e1/e1c5b80fa31c92ec553efe9dee3c69e86b001f49.jpg
សង្គម

 ០៤-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ ភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាធ្លាក់ចុះ ៦៤,៦ ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ភ្នំពេញ៖ របាយការណ៍ចុងក្រោយចេញដោយក្រសួងទេសចរណ៍កម្ពុជានៅថ្ងៃអង្គារទី ៤ ខែសីហាឆ្នាំ ២០២០ បានឱ្យ​ដឹង​ថាប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ១,១៨ លាននាក់ក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ ដែល​ធ្លាក់​ចុះ ៦៤,៦ ភាគរយពី ៣,៣៣ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍បាននិយាយថាប្រទេសចិន វៀតណាម និងថៃគឺជាប្រភពធំបំផុតនៃអ្នកទេសចរបរទេសមកកាន់​​កម្ពុជា​ក្នុងអំឡុងខែមករា ដល់ មិថុនាឆ្នាំនេះ។

រូបតំណាង
រូបតំណាង

របាយការណ៍នោះបានបន្ថែមទៀតថា ជនជាតិចិនមានប្រមាណ ២៧៥,៦៧៣ នាក់ ជនជាតិវៀតណាមចំនួន ១៧៩,៦៩៨ នាក់ និងជនជាតិថៃចំនួន ១៦១,០៨៤ នាក់បានមកទស្សនានៅប្រទេសកម្ពុជាក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដោយបានធ្លាក់ចុះពី ៧៩ ភាគរយ មក ៥៥ ភាគរយ ដែលការធ្លាក់ចុះនេះស្មើ ៧,៦ ភាគរយ បើ​ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ត្រឹមតែមួយខែនៅក្នុងខែមិថុនា ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបតែ ១២,២៨៤ នាក់ប៉ុណ្ណោះ​ដែលជាការធ្លាក់ចុះ ៩៧ ភាគរយពីចំនួន ៤៥០,០១៣ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រូបតំណាង
រូបតំណាង

ការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាគឺដោយសារតែជំងឺរាតត្បាត COVID-១៩ ដែល​បាន​បង្ខំ​ឲ្យប្រទេសនេះរឹតបន្តឹងការធ្វើដំណើរចូលក្នុងប្រទេសសម្រាប់អ្នកដំណើរបរទេស​ទាំងអស់ចាប់​តាំង​ពីខែមីនា។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានព្យាករណ៍ថា កម្ពុជាអាចនឹងខាតបង់ចំណូលពីវិស័យទេសចរណ៍​ប្រមាណ ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ដោយសារតែការធ្លាក់ចុះនៃចំនួនភ្ញៀវអន្តរជាតិ។

រូបតំណាង
រូបតំណាង

លោកបានមានប្រសាសន៍ថា៖ “សម្រាប់ឆ្នាំ ២០២០ ដោយសារវិបត្ដិនៃជំងឺ COVID-១៩ ចំនួនភ្ញៀវទេសចរបរទេស​មកកម្ពុជាអាចនឹងធ្លាក់ចុះ ៧០ ភាគរយ”។

វិស័យទេសចរណ៍គឺជាវិស័យមួយក្នុងចំណោមវិស័យទាំងបួនដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា ខណៈប្រទេសនេះ បានទាក់​ទាញ​ភ្ញៀវអន្តរជាតិចំនួន ៦,៦ លាននាក់ក្នុងឆ្នាំ ២០១៩ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ៤,៩ ពាន់លាន​ដុល្លារអាមេរិក៕

រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T