ដោយសារព្យុះខ្លាំងពេក! ខាន់ ជេមស៍ ជាប់នៅលើកោះរ៉ុង ៣ថ្ងៃហើយ

//s4.kh1.co/63/63865a3d51191d8b57228e109adac9f88160e9c0.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ដូចប្រិយមិត្តបានដឹងហើយថា ខែនេះជារដូវវស្សា ទើបបណ្ដាលឲ្យមានភ្លៀងធ្លាក់ច្រើន នាំមកនៅព្យុះ ទើបធ្វើឲ្យ លោក ខាន់ ជេមស៍ ខកខានជើងត្រឡប់មកភ្នំពេញវិញ។

កោះរ៉ុង៖ បច្ចុប្បន្ន តារាចម្រៀងល្បីឈ្មោះ លោក ខាន់ ជេមស៍ កាន់តែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈ មិនតែប៉ុណ្ណោះ លោកជាតារាចម្រៀងម្នាក់ ដែលឈានជើងចូលសិល្បៈចម្រៀងមួយនេះ មិនក្រោម ១០ឆ្នាំនោះទេ តែលោកនៅតែទទួលបានប្រជាប្រិយភាពខ្លាំងក្លាដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ តារាចម្រៀងប្រុសរូបនេះ តែងតែផ្ដល់បទចម្រៀងថ្មីៗសម្រាប់ជូនហ្វេនៗបានស្ដាប់ជានិច្ច ហើយរាល់បទចម្រៀងរបស់លោកក៏សុទ្ធសឹងតែពីរោះៗផងដែរ។ ក្នុងនោះដែរ លោក ខាន់ ជេមស៍ ជាតារាចម្រៀមួយរូបមានហាងឆេងខ្ពស់ មានការងារចូលជាហូរហែ និងមានភាពមមាញឹកច្រើន សឹងតែគ្មានពេលកទំនេរដើម្បីដើរកម្សាន្តជួបជុំគ្រួសារទៅហើយ។ 

ជាក់ស្ដែង ថ្មីៗនេះ លោក ខាន់ ជេមស៍ ក៏បានទៅកម្សាន្តនៅឯកោះរ៉ុងផងដែរ តែមុននេះ ស្រាប់តែតារាចម្រៀងរូបនេះ បង្ហោះរូបភាពយ៉ាងស្រងូតស្រងាត់ រួមទាំងនិយាយថា លោកជប់នៅកោះរ៉ុងចំនួន ៣ថ្ងៃហើយ។

ជាការពិត ដូចដែលប្រិយមិត្តអ្នកអាន បានដឹងស្រាប់ហើយថា នាពេលនេះជារដូវវស្សា ដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ច្រើន រួមជាមួយនឹងព្យុះកន្ត្រាក់ផងនោះ ទើបធ្វើឲ្យតារាចម្រៀងរូបនេះ មិនហ៊ានសម្រេចចិត្តត្រឡប់មកកាន់ភ្នំពេញវិញ ដោយហេតុដូចនេះហើយ  ទើបលោកសម្រេចចិត្តស្នាក់នៅបន្តលើកោះរ៉ុងយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
ខាន់ ជេមស៍
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T