ថៃ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព Jam Charattha កំពុងតែមានការគាំទ្រពីទស្សនិកជន ទាំងរូបសម្រស់ និងសមត្ថភាព ជាពិសេស ថែមទាំងមានសម្លេងពីរោះរណ្ដំ គួរជាទីពេញចិត្តពីហ្វេនៗគ្រប់ៗគ្នា ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រៅពីទទួលបានជោគជ័យនៅក្នុងវិស័យសិល្បៈហើយ ងាកមកមើលពីជីវិតឯកជនរបស់នាងវិញ ក៏កំពុងតែរកឃើញ កោះត្រើយបណ្ដើរៗដូចគ្នា ជាមួយនឹងជីវិតស្នេហារយៈពេល ៥ ឆ្នាំ របស់នាង និងគូស្នេហ៍ ដែលកាលពីថ្មីៗនេះ ពិតជាធ្វើឲ្យហ្វេនៗជាច្រើន រំភើបជំនួស បន្ទាប់ពីនាង ត្រូវបានគូស្នេហ៍ សុំរៀបការ ដោយបានបំពាក់ចិញ្ចៀនពេជ្រដ៏ប្រណីត នៅចំពោះមុខ ក្រុមគ្រួសារ ដែលធ្វើជាសាក្សីនៃសេចក្ដីស្រឡាញ់របស់អ្នកទាំងពីរ ថែមទៀតផង។
ចំពោះទិដ្ឋភាពដ៏រំជើបរំជួលបែបនេះ មិនត្រឹមតែធ្វើឲ្យហ្វេនៗសប្បាយរីករាយនោះទេ តែមិត្តៗនៅក្នុងសិល្បៈកម្សាន្តជាច្រើន ក៏បានចូលមកអបអរចំពោះនាង ព្រមទាំងសង្ឃឹមថា នាងនឹងក្លាយជា កូនក្រមុំដ៏ស្រស់ស្អាតម្នាក់ ព្រមទាំងចេញមុខនៅក្នុងពិធីដ៏ពិសេស ក្នុងពេលឆាប់ៗនេះ ៕
សូមទស្សនារូបភាពខាងក្រោម៖