ភ្នំពេញ៖ ជាការពិត ក្នុងរង្វង់សិល្បៈ មានសិល្បៈការិនីជាច្រើនរូប មានភាពប៉ិនប្រសព្វជាមួយនឹងការតុបតែងខ្លួន ដោយមានតារាស្រីខ្លះ និយមលេងខ្លួនជាមួយសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ម៉ាកល្បីៗ ដែលមានតម្លៃថ្លៃជាដើម ជាពិសេស រាល់ការស្លៀកសម្លៀកបំពាក់នីមួយៗគឺមានភាពខុសៗពីគ្នា និងមិនឲ្យជាន់ម៉ូតដដែលៗនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ យើងសង្កេតឃើញថា កញ្ញា សំណាង អេលីណា ដែលជា Miss Universe Camobia 2019 និង តារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃ នាង Yaya Urassaya បានធ្វើឲ្យហ្វេនៗជាច្រើនភ្លឹកនឹងសម្រស់អ្នកទាំងពីរជាខ្លាំង ដោយតារាស្រីរូបនេះ បានស្លៀកក្នុងឈុតសម្លៀកបំពាក់ដូចគ្នា ដែលជាម៉ូតថ្មី មានពណ៌ចម្រុះដូចគ្នាបេះបិទតែម្ដង។ ដោយមើលទៅ ពិតជាប្លែកភ្នែកខ្លាំងនៅពេលឃើញតារាស្រីពីរដួងនេះ បានស្លៀកនៅឈុតដូចគ្នា ហើយ សម្រស់របស់អ្នកទាំងពីរ មើលទៅពិតជាស្រស់សោភា គួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង។
ជាក់ស្ដែង ក្រោយពេលតារាស្រីទាំងពីរដួងនេះ បានស្លៀកឈុតមានពណ៌ចម្រុះដូចគ្នានេះរួចបណ្ដាអ្នកគាំទ្រជាច្រើន បានពោលពាក្យសរសើរដល់ររូបឆោមអ្នកទាំងពីរសឹងតែមិនដាច់ពីមាត់។ ម្យ៉ាងវិញទៀត បើទោះបី ស្លៀកឈុតដូចគ្នា តែតារាស្រីពីររូបនេះ បានជ្រើសរើសនៅម៉ូតសក់ខុសប្លែកពីគ្នា និងមានការតុបតែងមុខមិនដូចគ្នាឡើយ ដោយមើលយូរៗទៅ ឃើញថា សំណាង អេលីណា និង Yaya Urassaya ពិតជាមានរូបសម្បត្តិ និងរូបរាងស្រស់ស្អាត ហើយលេចធ្លោខ្លាំងតែម្ដង ក្រោយស្លៀកឈុតបែបនេះទៅ៕
ប្រភពរូបភាព៖ Lady Tailor ទ្បេឌីច្នៃម៉ូត
សូមទស្សនារូបភាពខាងក្រោម៖