ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី១៩) ជូនកម្មករ និយោជិត សរុបចំនួន ១៨,៨១៤ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៦២ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំឭកថា រាជរដ្ឋាភិបាលកន្លងទៅបានប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុងមួយខែដល់កម្មករម្នាក់ៗតាមគណនីវីង (Wing) បន្ទាប់ពីរោងចក្រសហគ្រាសបានដាក់ពាក្យព្យួរការងារ និងមានការទទួលស្គាល់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយសារតែបញ្ហាប្រឈមពីជំងឺកូវីដ-១៩។
សូមអានព័ត៌មានលម្អិតខាងក្រោម៖