ភ្នំពេញ៖ កាលពីយប់មិញនេះ នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២០ ស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយតារាសម្ដែងប្រុសរូបសង្ហា លោក លឹម ជាឡាយ បានជួបឧប្បត្តិវហេតុបានបើកបររថយន្ត ជ្រុលចង្កូតទៅបុកនឹងបង្គោលភ្លើង ដែលបណ្ដាលឲ្យមានការខូចខាតឡានផ្ទៃខាងមុខជាតំណំ តែតារាសំណាងល្អ លោកមិនបានរងរបួសអ្វីនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មុនពេលជួបរឿងអាក្រក់កាលពីយប់មិញនេះ លោក លឹម ជាឡាយ ក៏ធ្លាប់បានបង្ហោះសារទម្លាយពីអត្តចរិតខ្លួនយ៉ាងម៉ឺងម៉ាត់ទៀតផង ដោយតារាប្រុសរូបនេះ បានសរសេរសារខ្លីនិយាយដូច្នេះថា៖
គួរបញ្ជាក់ផងដែរថា លោក លឹម ជាឡាយ ជាតារាសម្ដែងមួយរូប មានទាំង ទេពកោសល្យ និងសមត្ថភាពផ្នែកសម្ដែងបានយ៉ាងល្អ ហើយតែងតែគ្រងជាតួឯកជានិច្ច ដោយសារ លោកមានមុខមាត់ស្រស់ស្អាត សង្ហា ជាពិសេស តារាប្រុសរូបនេះតែងតែទទួលបានបានពាក្យសរសើរពីទស្សនិកជន និងហ្វេនៗតាមរយៈស្នាដៃក្នុងខ្សែភាពយន្ត ដែលលោកធ្លាប់សម្ដែងជាបន្តបន្ទាប់កន្លងមក៕
សូមទស្សនារូបភាពខាងក្រោម៖