ឯកអគ្គរាជទូតម៉ាឡេស៊ី លោក Eldeen Husaini បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងមន្រ្តីពាក់ព័ន្ធប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញសម្រាប់កិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមកលើការងារសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍ជនជាតិម៉ាឡេស៊ី ដែលបានជួបស្ថានភាពលំបាកនៅក្នុងប្រទេសកម្ពុជាក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបរវាងឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជារូបនេះ ជាមួយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍។ នេះបើតាមការផ្សាយជាផ្លូវការពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជានៅថ្ងៃ ២៨ កក្កដាកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងជំនួបនេះដែរ លោក Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានស្នើអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ឲ្យជូនដំណឹងមកស្ថានទូតម៉ាឡេស៊ី អំពីករណីជនជាតិម៉ាឡេស៊ីដែលបានប្រព្រឹត្តខុសច្បាប់អន្តោប្រវេសន៍កម្ពុជា ដើម្បីស្ថានទូតធ្វើចំណាត់ការដោយផ្អែកតាមនីតិវិធីច្បាប់។
ក្រៅពីនោះ ឯកអគ្គរាជទូតម៉ាឡេស៊ីខាងលើបានបង្ហើបថា ខ្លួននឹងផ្តល់នូវវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី (Malaysia Technical Cooperation Programme -MPCP) ដែលលោកអះអាងថា ជាការឧបត្ថម្ភគាំទ្រដោយរាជរដ្ឋាភិបាលម៉ាឡេស៊ីដល់មន្រ្តីអន្តោប្រវេសន៍កម្ពុជាផងដែរ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបង្ហាញរបាយការណ៍លទ្ធផលការងារបូកសរុបប្រចាំឆមាសទី១ ដោយបញ្ជាក់ថា ក្នុងចំណោមជនបរទេសទាំង ៤៥ សញ្ជាតិ ដែលកំពុងជាប់ឃុំឃាំងទាំងអស់មានចំនួន ១៨៧៤នាក់ ហើយក្នុងនោះមានស្ត្រី ២៤៩នាក់៕