ថៃ៖ ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ អ្នកណាដែលថាមិនស្គាល់ តារាស្រី ដែលកម្រស្លៀកពាក់ធម្មតាបែបសុភាព និងមិនសូវសម្តែងជាតួស្លូតៗ និយមសម្តែងជាតួអង្គកាចនោះ តារាសម្តែង និងជាម៉ូដែលស្រីថៃ Cris HorWang តែងតែបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយ ម៉ូតសម្លៀកបំពាក់ដ៏សែនស៊ិចស៊ី ដែលបានចែកចាយសាយភាញ លើបណ្តាញសង្គម ជារឿយៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចសព្វរាល់ដង កាលពីម្សិលមិញនេះ តារាស្រីរូបនេះ បានទៅលេងសមុទ្រ នៅភូកេត បន្ទាប់ពីដកឃ្លាពីការងារ ទៅលំហែកាយយ៉ាងរំភើយ តែយ៉ាងណាក៏មិនភ្លេចដែរ ជាមួយការបញ្ចេញស្ទាយ៍ស៊ិចស៊ី ប្រចាំខ្លួន ជាមួយឈុតប៊ីគីនីពណ៌ខ្មៅ ដែលបានផ្តេកផ្តួល នៅមុខអាងហែងទឹក មើលទៅស៊ិចស៊ី ស៊ីអារម្មណ៍ខ្លាំងណាស់។
តួយ៉ាង នាង បានបង្ហាញរាងយ៉ាងកប់ ជាមួយជើងដ៏សែនស្រលូន ពិតជាស្រស់ស្អាតខ្លាំង ជាមួយនឹង រូបរាងស្លីម បានធ្វើនាងកាន់តែលេចធ្លោ បានឃើញហើយ ពិតជាក្តៅខ្លួនញាក់សាច់តែម្តង ទោះបីជាក្នុងវ័យ៤០ឆ្នាំ រាងកាន់តែជ្រេពិតមែន តែ Cris HorWang នៅតែបញ្ចេញភាពស៊ិចស៊ីរបស់ខ្លួន មិនថាសម្រស់ក៏នៅតែស្អាតក្មេងជាងវ័យ អត់ទ្រាំសរសើរមិនបាន៕
សូមទស្សនារូបខាងក្រោម៖