ក្មេងស្រីឥណ្ឌូណេស៊ីម្នាក់ ចិញ្ចឹមនិងនៅផ្ទះរួមគ្នាជាមួយពស់ថ្លាន់យក្ស៦ក្បាល តាំងពីអាយុ៤ឆ្នាំ (មានវីដេអូ)

//s5.kh1.co/32/32809dcc581c01d9c7ff4a778124d505baa47181.jpg
សង្គម

 ២៩-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្មេងស្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ឈ្មោះ Chalwa Ismah kamal អាយុ១៤ឆ្នាំ បានចិញ្ចឹមនិងនៅផ្ទះរួមគ្នាជាមួយពស់ថ្លាន់យក្ស៦ក្បាល តាំងពីអាយុ៤ឆ្នាំ

ឥណ្ឌូណេស៊ី៖ ក្មេងស្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ឈ្មោះ Chalwa Ismah kamal អាយុ១៤ឆ្នាំ រស់នៅទីក្រុង Purworejo នៃកោះជ្វាកណ្ដាល កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម តាមរយៈឃ្លីបវីដេអូដែលបង្ហាញពីពស់ថ្លាន់ធំៗចំនួនក្បាល ដែលនាងបានចិញ្ចឹមតាំងពីក្មេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មនុស្សភាគច្រើនប្រាកដជាមានអារម្មណ៍តក់ស្លុត ភ័យខ្លាច និងពុំសូវហ៊ាននៅជិតពស់ថ្លាន់ប៉ុន្មានទេ ជាពិសេសបើសិនវាមានទំហំកាន់តែធំ ព្រោះមើលទៅវាអាចនឹងលេបមនុស្សពេញវ័យបានយ៉ាងងាយស្រួល។ ប៉ុន្ដែ ក្មេងស្រី Chalwa បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះនាងបានរស់ក្នុងផ្ទះរួមគ្នាជាមួយពស់ថ្លាន់ក្បាល ដោយមិនខ្លាចញញើត និងព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួនឡើយ។

ជាក់ស្ដែង រូបថតនិងឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា ក្មេងស្រីឥណ្ឌូណេស៊ីរូបនេះ កំពុងតែងូតទឹក និងឱបក្រសោបជាមួយសត្វពស់យ៉ាងស្និទ្ធស្នាលបំផុត ហើយបច្ចុប្បន្ន វីដេអូរបស់នាងកំពុងតែផ្ទុះខ្លាំងនៅលើបណ្ដាញសង្គម ជាពិសេស Tik Tok និង Instagram តែម្ដង។

ទន្ទឹមនឹងនេះដែរ  Chalwa បានប្រាប់គេហទំព័រឥណ្ឌូណេស៊ីមួយថា នាងបានមើលថែពួកវា តាំងពីខ្លួនមានអាយុឆ្នាំមកម៉្លេះ ហើយមិនមានអារម្មណ៍ភ័យខ្លាចអ្វីទាំងអស់ ពេលដែលនាងនៅក្បែរពួកវា។ ហើយទោះបីវីដេអូ ដែលនាងបង្ហោះនោះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់នាងក៏ដោយ តែនាងបានពន្យល់ពួកគេវិញថា ពស់ថ្លាន់ទាំងនោះមិនមានពិសទេ ហើយជាទូទៅពស់ថ្លាន់គឺជាជនរងគ្រោះ ព្រោះមនុស្សភាគច្រើនតែងតែគិតអវិជ្ជមានមកលើពួកវា៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
វីដេអូ
វីដេអូ
វីដេអូ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T