ចាប់ពីថ្ងៃទី ២៩ កក្កដា ដល់ ០៤ សីហា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន ជាពិសេសបណ្ដាខេត្ដស្ថិតក្នុងតំបន់ទាំងនេះ ត្រូវប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ ខ្យល់កន្ដ្រាក់ និងជំនន់ទឹកភ្លៀង

//s5.kh1.co/15/156f0cfa1a3050d37518e7e56b10c9ff12022f9c.jpg
សង្គម

 ២៨-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា​ ខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅខ្លាំង...

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា​ ខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការប្រែប្រួលជាបន្ដបន្ទាប់​ នៃស្ថានភាពអាកាសធាតុនេះ សង្កេតឃើញថា ខ្យល់មូលសុងនិរតីបក់ក្នុងកម្រិតបង្គួរមកលើប្រទេសកម្ពុជា ខណៈប្រព័ន្ធសម្ពោធទាបអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។

គួរឲ្យដឹងផងដែរថា ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហានោះដែរ ផ្នែកខ្លះនៃបណ្ដាខេត្ដនៅទីទំនាបជាប់ជួរភ្នំ និងផ្លូវទឹក សូមប្រុងប្រយ័ត្នចំំពោះជំនន់ទឹកភ្លៀង។ ដោយឡែក នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្របក់បោកខ្លាំងចាប់ពីថ្ងៃទី០១ ដល់ ០៣ ខែសីហាខាងមុននេះផងដែរ។

អាស្រ័យដូចបានជម្រាបខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមបន្ដប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតឡើងជាយថាហេតុ៕

សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយផ្ទាល់ខាងក្រោមនេះ៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T