សិស្សសាលា ១៣ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ដោយសារហេតុការណ៍មួយនេះ

//s5.kh1.co/e5/e5bb437bf84410974af51f660136f58cc48c99a9.jpg
សង្គម

 ២៧-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

គ្រោះថ្នាក់រថយន្តក្រុងនៅប្រទេសវៀតណាមសម្លាប់មនុស្ស ១៣ នាក់ក្នុងដំណើរជួបជុំគ្នានៅវិទ្យាល័យ

ហាណូយ៖ ដំណើរជួបជុំគ្នានៅវិទ្យាល័យមួយនៅប្រទេសវៀតណាមបានធ្វើឡើងនៅថ្ងៃអាទិត្យ (២៦ កក្កដា)។ នៅពេលដែលឡានក្រុងដឹកអតីតសិស្ស ក៏បានធ្លាក់ ហើយក្រឡាប់នៅលើផ្លូវកោង ធ្វើឱ្យដំណើររាប់សិបនាក់បានស្លាប់។ អ្នកដំណើរជិត ៤០ នាក់នៅលើឡានក្រុងគឺជាមិត្តរួមថ្នាក់មកពីវិទ្យាល័យដុងហួយ ដែលកំពុងធ្វើដំណើរទៅទស្សនាតំបន់នៅកណ្តាលខេត្តក្វាងប៊ិកសម្រាប់ខួបលើកទី ៣០ នៃការបញ្ចប់ការសិក្សារបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្តក្រុងក្នុងហេតុការណ៍គ្រោះថ្នាក់
រថយន្តក្រុងក្នុងហេតុការណ៍គ្រោះថ្នាក់

ម៉្យាងទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា អ្នកបើកបរបានបាត់បង់ការគ្រប់គ្រងលើផ្លូវ។ យ៉ាងហោចណាស់មានមនុស្ស ១៣ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ កាសែត Tuoi Tre បានរាយការណ៍ថា“ ភ្លាមៗនោះនៅពេលកៅអីរេទៅក្រាម ពេលនោះមានសញ្ញាថាហ្វ្រាំងឡានកំពុងមានបញ្ហា”។ រូបភាពដែលត្រូវបានចែករំលែកនៅលើគេហទំព័រព័ត៌មានបានបង្ហាញថា រថយន្តក្រុងកំពុងស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់ ដោយអ្នកឈរមើលបានព្យាយាមទៅសង្គ្រោះអ្នករងរបួស។

រថយន្តក្រុងក្នុងហេតុការណ៍គ្រោះថ្នាក់
រថយន្តក្រុងក្នុងហេតុការណ៍គ្រោះថ្នាក់

ជាការកត់សម្គាល់ ការធ្វើដំណើរតាមដងផ្លូវរបស់ប្រទេសវៀតណាមអាចជាបញ្ហាគ្រោះថ្នាក់ ហើយអង្គការសុខភាពពិភពលោកបាននិយាយថា ការរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍គឺជាបុព្វហេតុនាំឱ្យមានការស្លាប់ចំពោះអ្នកដែលមានអាយុពី ១៥ ទៅ ២៩ ឆ្នាំ។ រហូតមកដល់ពេលនេះប្រទេសនេះមានអ្នកស្លាប់ច្រើនជាង ៣២០០ នាក់ក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំនេះ៕

ប្រភពChannel News Asia

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T