ថៃ៖ នាពេលថ្មីៗនេះ តារាចម្រៀង និង ជាតារាសម្ដែងស្រី Nathalie Davies រួមនិងស្វាមីបាន បង្ហាញវត្តមានរួមគ្នា នៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយបានភ្ជាប់ជាមួយនឹងដំណឹងដ៏សែនរីករាយមួយ នោះគឺ ទីបំផុតពួកគេបានមានកូនរួមគ្នាជាលើកដំបូងហើយ បន្ទាប់ពីរៀបការជិតមួយឆ្នាំមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តារាស្រីរូបនេះ ក៏បានសរសេររៀបរាប់អារម្មណ៍របស់ខ្លួននៅក្នុងនោះផងដែរដែរ ដោយនាងបានសរសេររៀបរាប់ថា៖
ស្របគ្នានេះ បន្ទាប់ពីបានដឹងដំណឹងល្អមួយនេះហើយ មានអ្នកគាំទ្រជាច្រើន នាំគ្នាសម្ដែងក្ដីត្រេកអរចំពោះគ្រួសារមួយនេះ ពិសេសពួកគេក៏បានជូនពរឲ្យតារាស្រីរូបនេះ មានសុខភាពល្អទាំងម្ដាយទាំងកូនផងដែរ។
គួររំលឹកថា តារាចម្រៀង និងជាតារាសម្ដែងស្រី រូបនេះ បានចូលរោងការ ជាមួយបុរសសង្ហាមានទ្រព្យ ដែលមិនមែនជាអ្នកសិល្បៈម្នាក់ កាលពីអំឡុងខែសីហា ឆ្នាំ ២០១៩ កន្លងទៅ ដោយបានរៀបចំអធិកអធម មានភ្ញៀវចូលរួមច្រើនកុះករផងដែរ៕
ទស្សនារូបភាពខាងក្រោម៖