ភ្នំពេញ៖ កាលពីម្សិលមិញនេះតារាស្រី អោក សុម៉ាវតី្ត ក៏ដូចជាបងប្អូនត្រកូលអោកទាំងអស់ បានជួបទុក្ខជាទម្ងន់ ក្រោយម្តាយជាទីស្រលាញ់បានលាចាកលោកនេះហើយ បន្សល់ទុក្ខនូវអនុស្សាវរីយ៍ដ៏ល្អៗជាច្រើន ធ្វើឲ្យកូនៗក្តុកក្តួលយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញនៅក្នុងថ្ងៃនេះដែរ ពិធីបុណ្យសពម្តាយនាងបានដល់ទីបញ្ចប់ ហើយជាពេលវេលាចុងក្រោយដែលក្រុមគ្រួសារបានឃើញ ស្របពេលដែលសពបានបូជាមុននេះបន្តិច។ ទន្ទឹមនឹងពេលនេះដែរ តារាស្រីរូបនេះ បានធ្វើការបញ្ចេញនូវអារម្មណ៍ពិត នៅលើបណ្តាញសង្គមយ៉ាងពោរពេញដោយក្តុកក្តួលថា៖
តាមរយៈសារមួយនេះ ធ្វើឲ្យមហាជន ក៏ដូចជាអ្នកស្គាល់នាងជាច្រើនពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលអ្នកម្តាយជាទីស្រលាញ់បានឃ្លាតចាកឆ្ងាយយ៉ាងដូច្នេះ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានលើកទឹកចិត្តនាងគ្រប់គ្នាតែម្តង៕